Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន និងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការដើម្បីផ្តល់ការគាំទ្រដល់អ្នកសារព័ត៌មាន ក្រោមក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

spot_img

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រអ្នកសារព័ត៌មានកម្ពុជា និង ជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការ អនុវត្តយុទ្ធសាស្ត្រជាតិនេះ និងបានបញ្ជាក់ថា អ្នកសារព័ត៌មានគឺជាក្រុមអាទិភាពមួយ ក្នុងចំណោមក្រុមអាទិភាពទាំង១៥ នៃយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរបស់អ្នកសារព័ត៌ ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗ រួមមានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុ ឱកាសអភិវឌ្ឍន៍ជំនាញ និងជំនួយសង្គមនានា។

ឯកឧត្តម នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះការគាំទ្រអ្នកសារព័ត៌ មាន និងបាលើក ឧទាហរណ៍ មួយចំនួនស្តីពីអត្ថប្រយោជន៍នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធរបស់អ្នកសារ ព័ត៌មាន រួមមានការកំណត់ជាក្រុមអាទិភាពដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាការបញ្ចុះតម្លៃលើការពិនិត្យសុខភាពនៅក្លីនីកដៃគូរបស់ក្រសួងជាដើម។

ឯកឧត្តម បានជម្រាបជូនថា ក្រសួងព័ត៌មាន កំពុងរៀបចំ បង្កើត វិទ្យាស្ថាន ដើម្បីបណ្តុះបណ្តាល អ្នកសារព័ត៌មាន ដោយ ផ្តោតជាពិសេស លើ វិស័យសារព័ត៌មាន អនឡាញ ដែលអាចជា អត្ថប្រយោជន៍ដ៏សំខាន់មួយទៀត ក្នុងការសម្រួលដល់ការពង្រឹងជំនាញ និងការចាប់យកជំនាញថ្មីរបស់អ្នកសារព័ត៌មាន។យោងតាមក្រសួងព័ត៌មាន បច្ចុប្បន្នកម្ពុជាមានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ហើយប្រហែល ៦.៣០០ នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានប័ណ្ណសារ ព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុង ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងបានជម្រាបជូនពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ របស់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ជាពិសេសក្នុងស្ថានភាពនៃការវិត្តយ៉ាង ឆាប់ រហ័ស នៃ ប្រព័ន្ធផ្សព្វផ្សាយអនឡាញ។

ឯកឧត្តម ក៏បានលើកថា អ្នកសារព័ត៌មានមួយចំនួនបានស្នើសុំអត្ថប្រយោជន៍ របបសន្តិសុខ សង្គម ដែលអាចត្រូវបានសម្របសម្រួលក្រោមយន្តការនៃការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។ ក្រសួងទាំងពីរបានព្រមព្រៀងសហការលើទិដ្ឋភាពនានា នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ក្រុមគោលដៅ “អ្នកសារព័ត៌មាន” រួមទាំងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការយល់ ដឹង ជាសាធារណៈ ដើម្បីបង្ហាញអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធរបស់ អ្នកសារព័ត៌ មាន។ លើសពីនេះ ក្រសួងទាំងពីក៏នឹងសហការលើគំនិតផ្តួចផ្តើមផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីសម្រេចគោលដៅរួម តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×