Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​ទឹក​ទន្លេមេគង្គ​ខេត្ត​ក្រចេះ ហក់​ឡើង​កម្ពស់​កម្រិត​ជិត​ប្រកាសអាសន្ន​ហើយ​

​ក្រចេះ ​៖ សាលា​ខេត្ដ​ក្រចេះ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព​ទឹក​ទន្លេមេគង្គ​ខេត្តក្រចេះ ហក់​ឡើង​កម្ពស់​កម្រិត​ជិត​ប្រកាសអាសន្ន​ហើយ​។ មក​ដល់​ម៉ោង ១២:០០​នាទី ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ នេះ ស្ថានភាព​កម្ពស់​ទឹក​ទន្លេមេគង្គ​ខេត្ត​ក្រចេះ មាន​កម្ពស់ ២១,៩១ ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ ។​

​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​៩ ខែ​កក្ដ​ដា នៅ​សាលប្រជុំ​សាលា​ខេត្តក្រចេះ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែ កក្កដា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ខែ​សីហា និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រោម​អធិបតីភាព លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​លើ​យក​បញ្ហា​មួយចំនួន ដែល​អាជ្ញាធរ​ក្រុង​ស្រុក​នីមួយៗ​បានលើកឡើង យកមក​ពិភាក្សា រួមមាន ៖ ១- បញ្ហា​ទឹកជំនន់​ទន្លេមេគង្គ ២-​បញ្ហា​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង និង​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ អភិបាល​ខេត្ត​ក្រចេះ លោក​វ៉ា ថន ប្រធាន​អង្គប្រជុំ​បាន​ជម្រុញ​ដល់​អាជ្ញាធរ ត្រូវ​ពិនិត្យ និង​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ជូនដំណឹង ពី​ស្ថានភាព​ទឹកជំនន់ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ដើម្បី​រៀបចំ​សម្ភារៈ​ក្នុង​រដូវ​ទឹកជំនន់ ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ធ​ចំពោះ កូនតូចៗ​កុំឲ្យ​ទៅ​លេង​ឲ្យសោះ ដែល​អាច​គ្រោះថ្នាក់​ដោយសារ​ទឹក​នៅ​រដូវ​នេះ ជា​រដូវ​ទឹក​ជំ​ន់ ហើយ​សម្រាប់​បញ្ហា​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង ហើយ​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​យាមកាម​ជាប្រចាំ និង​ធ្វើការ​ចាប់​បង្ក្រាប នូវ​បទល្មើស​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​ខេត្ត ក៏ដូចជា​ធ្វើការ​ផ្សព្វផ្សាយ​ដំណឹង​ជូន ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការផ្តល់​ព័ត៌មាន​អំពី​សកម្ម​អសន្តិសុខ​ទាំងនោះ ។​

​លោក​បន្ត​ទៀត​ថា ៖​ដោយ​មើលឃើញ​ពី​ការផ្សព្វផ្សាយ អំពី​ស្ថានភាព​ទឹក​ទន្លេមេគង្គ​ហក់​ឡើង សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើ​អាជីវករ​ប្រកប​របរ​រកស៊ី នៅតាម​តំបន់​ទំនាប​ងាយ​រងគ្រោះ ជា​ពិសេស​បងប្អូន​ប្រជា​នេសាទ​តែម្តង​ពី ព្រោះ​គាត់​នៅលើ​មាត់ទឹក​តាម​ដង​ទន្លេមេគង្គ អាច​ងាយ​ប្រឈម​ឱ្យមាន​គ្រោះថ្នាក់​ផងដែរ និង​ត្រូវ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ហូប​ស្អាត រស់នៅ​ស្អាត និង​ផឹក​ស្អាត​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ ដែល​បណ្តាល​មក​ពី​ទឹក​កខ្វក់ និង​មាន​មេរោគ​ជាច្រើន និង​បាន​ជម្រុញ​ឲ្យ អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវធ្វើ​ការខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការការពារ ថែ​រក្សាបាន​នូវ​សុខសន្តិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អប្រសើរ ។​

​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម របស់​បងប្អូន​ប្រជាពលរដ្ឋ ពី​គ្រោះទឹកជំនន់​បាន​ទាន់ពេលវេលា​​ឆ្លើយតប​ទៅនឹង​ទុក្ខ​លំបាន និង​បញ្ហា​ប្រឈម​របស់​បងប្អូ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​គ្រោះ​នឹង​ទឹកជំនន់ នៅ​ព្រឹក​ថ្ងៃនេះ​ដែរ លោក ខ័ណ ចំណាន អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ៖ បញ្ហា​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ ជាពិសេស​គ្រោះទឹកជំនន់ គឺ​មិនមែន​តែ​ប្រទេស​កម្ពុជា​យើង ដែល​ទទួល​រងគ្រោះ​នោះ​ទេ ប្រទេស​ដទៃ​ផ្សេង​ទៀត ក៏​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដែរ ។ ហើយ​បញ្ហា​គ្រោះ ទឹកជំនន់​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង និង​បាន​ចុះ​អន្តរាគមន៍​សង្គ្រោះ ឆ្លើយតប​ទៅ​តាម​តំបន់ ដែល​ទទួល​រងគ្រោះ​ប៉ះពាល់​ពី​ទឹកជំនន់ បាន​ទាន់ពេលវេលា ដោយ​មិន​ប្រកាន់​នូវ​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ជាពិសេស​កាកបាទក្រហម​កម្ពុជា ដែល​មាន​សម្តេត​គិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ជា​ប្រធាន​ដោយ​ជម្រុញ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​គ្រប់​ទីកន្លែង ហើយ​ក្នុង​យុទ្ធនាការ​អន្តរាគមន៍​សង្ក្រោះ​នោះ អាជ្ញាធរខេត្ត​បាន​ជម្លៀស​មនុស្ស​ទៅ​ទីទួល​សុវត្ថិភាព បាន​ចំនួន ១.០២៧ គ្រួសារ និង​ជម្លៀស​សត្វពាហនៈ ចំនួន ៧.០៦០​ក្បាល ។

ទោះ​ជា​អំណោយ​ដែល​ប្រគល​ជូន​នា ពេលនេះ តិចតួច​មិន​អាច​ផ្គត់ផ្គង់ និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​បាន​គ្រប់គ្រាន់​ក្តី តែ​ជា​ណែ​កមួយ​ក្នុង​ការសម្រួល​ដល់​ភាពខ្វះខាត​មួយ​រយះ​ផងដែរ នេះ​សរ​បញ្ជាក់​ពី​សណ្តាន​ចិត្ត និង​វប្បធម៌​ចែ​កំលែក​របស់​រាជរដ្ឋាភិបា​ល​កម្ពុជា ក្នុង​ការជួយ​និង​ចែករំលែក​ដល់​អ្នក​ជួប​ទុក្ខលំបាក ។ ក្នុង​នោះ​ដែល​លោក ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ រស់នៅ​ប្រកប​ដោយ​ការ ប្រុងប្រយ័ត្ន និង​អនាម័យ ដោយ​ត្រូវ​ហូរ​ទឹកស្អាត ឬ​ទឹក​ឆ្អិន និង​ដេក​ដាក់​មុង​ជានិច្ច ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​ពី​ការ​លង់ទឹក ។​

​លោក ខ័ណ ចំណាន បានបញ្ជាក់​ថា អំណោយ​របស់​រដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិខ្មែរ និង​ឥស្លាម ចំនួន​៧០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​ពី​ទឹកជំនន់​៕ ដោយ​ ៖ កូឡាប​

×