Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបញ្ជាក់ ÷ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែឧសភា ភ្លៀងធ្លាក់លើផ្ទៃដីប្រទេសកម្ពុជា ៤៥% សីតុណ្ហភាពកាត់បន្ថយកម្ដៅ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង បណ្ដាលឱ្យផ្ទៃដី នៃប្រទេសកម្ពុជាគ្របដណ្ដប់ដោយទឹកភ្លៀង ៤៥% , មានន័យថា មានភ្លៀងធ្លាក់ដោយអន្លើ ទាំងនៅតំបន់វាលទំនាប តំបន់សមុទ្រ តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន។

លក្ខណៈធាតុអាកាសនេះ នឹងធ្វើឱ្យផ្ទៃដីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានស្ថានភាពដូចជា ៖

១. តំបន់វាលទំនាប ៖

  • សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង និងកណ្តាលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

២.តំបន់ខ្ពង់រាប ៖

  • សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មំ ប៉ៃលិន កំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០%។

៣.តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។
  • រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរ មា១,៥០ម៉ែត្រ។

ព័ត៌មានអំពីធាតុអាកាសនៅថ្ងៃខាងលើនេះ ចាត់ទុកជាការជូនដំណឹងដល់សាធារណជន ទទួលជ្រាបតាមការគួរ និងសូមមានការប្រុងប្រយ័ត្ន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×