ប្រព័ន្ធគ្រប់គ្រងរថភ្លើងនៅប្រទេសហ្វីលីពីន កំពុងរងការរិះគន់ បន្ទាប់ពីអ្នកដំណើរត្រូវបានគេថតខណៈប្រើឆ័ត្រនៅក្នុងរថភ្លើង ដើម្បីការពារខ្លួនពីទឹកដែលស្រក់ពីដំបូល ហើយសូម្បីមេឃរាំងភ្លៀងនៅខាងក្រៅ ។
នៅក្នុងវីដេអូ អ្នកដំណើរជាច្រើននៅក្នុងផ្លូវរថភ្លើងក្រោមដី (MRT-3) នៅទូផ្ទុកសម្រាប់ស្ត្រី, ក្មេងៗ និងជនពិការ អាចត្រូវបានមើលការពារដោយខ្លួនឯងពួកជាមួយឆ័ត្រ ពីការលេចធ្លាយទឹកចេញពីពិដានរថភ្លើង ។
ហេតុនេះដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនាវេលាម៉ោងប្រហែល ៤ ទៅ ម៉ោង ៥ ល្ងាច ថ្ងៃទី៧ ខែសីហា នៅក្នុងទីក្រុង Mandaluyong ។
ស្ត្រីអ្នកដំណើរម្នាក់ឈ្មោះ Giselle Tolosa អ្នកដែលបានថតវីដេអូបាននិយាយថា៖ «មានភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅ នៅពេលខ្ញុំជិះរថភ្លើង។ ប៉ុន្តែ បើកមិនភ្លៀងនៅខាងក្រៅទៀតទេ នៅពេលទឹកចាប់ផ្តើមស្រក់ពីពិដានរថភ្លើង ។ វាមានអារម្មណ៍ហាក់ដូចយើងកំពុងជិះនៅក្នុងឧទ្យានកម្សាន្ត» ។
ទូនោះគឺជាកន្លែងតែមួយគត់ ដែលបានជួបប្រទះនឹងការលេចធ្លាយទឹកបែបនេះ ដោយសារតែម៉ាស៊ីនត្រជាក់ខូចនៅលើដំបូលរបស់រថភ្លើងនោះ ។
អ្នកគ្រប់គ្រង MTT-3 កាលពីថ្ងៃពុធ បានធ្វើការសុំទោស ចំពោះឧបទ្ទវហេតុទឹកលេចធ្លាយពីផ្នែកមួយ នៃម៉ាស៊ីនត្រជាក់រថភ្លើងរបស់ខ្លួន ។
MRT និយាយថា ម៉ាស៊ីនត្រជាក់របស់ខ្លួនដែលមានអាយុកាល ១០ ឆ្នាំ ត្រូវបានសន្មត់ថាត្រូវបានផ្លាស់ប្តូរកាលពី២ឆ្នាំមុន មុនពេលកិច្ចសន្យារបស់ខ្លួនជាមួយអ្នកថែទាំមុន ត្រូវបានបញ្ចប់ ។
អ្នកគ្រងគ្រង MRT និយាយថា ពួកគេបានទិញរួចហើយនូវម៉ាស៊ីនត្រជាក់ថ្មីៗ ដែលគ្រោងនឹងមកដល់ក្នុងខែនេះ ៕ ឧត្តម (pattayaone.news)