Sunday, June 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ២កន្លែង ដែលរកឃើញមិនមានលិខិតអនុញ្ញាត

spot_img

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយ លោកព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង លោកអភិបាលរងក្រុងបាវិត លោកអធិការរងនៃអធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ២កន្លែង ដែលមិនមានលិខិតអនុញ្ញាត ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានអនុវត្តនីតិវិធី៖
១.ទីតាំង ហាងថែរក្សាមាត់-ធ្មេញ ៩៨ ៖បានដកហូតសំភារៈ បរិក្ខារដែលផ្តល់សេវា និងបិទផ្អាកទីតាំងបណ្តោះអាសន្ន។
២.ទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ មាត់-ធ្មេញ QUOC TE SMILE បានបិទផ្អាកមិនឱ្យដំណើការបណ្តោះអាសន្ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×