Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​លើសពី​១០​តោន ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៣ (​ឆ្លូង​-​ក្រចេះ​) ក្នុងអំឡុងពេល​ទឹកជំនន់​

​ក្រចេះ​ ៖ រដ្ឋបាល​ខេត្តក្រចេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​សរុប​លើសពី​១០​តោន ធ្វើដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៣ (​ឆ្លូង​-​ក្រចេះ​) ក្នុងអំឡុងពេល​ទឹកជំនន់​។​

​លោក​វ៉ា ថន អភិបាលខេត្ត​ក្រចេះ សូម​ជូនដំណឹង​ថា បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​ធុន​ធំ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាម​កំណាត់​ផ្លូវជាតិ​លេខ ៧៣ (​ឆ្លូង​ក្រចេះ​) ឲ្យ​បាន​ជ្រាបថា ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ជន់​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ឈានដល់​កម្រិត​ប្រកាសអាសន្ន និង​ផ្លូវជាតិ​លេខ​៧៣ (​ឆ្លូវ​ក្រចេះ​) ស្ថានភាព​ទឹកបាន​ជន់​ឡើង​ប្រៀប​ទ្រូ​វ​ផ្លូវ អាច​បណ្តាល​ឲ្យ​ស្រុត​តួ​ផ្លូវ ស្រុត​ចិញ្ចើម ក្បាលស្ពាន និង​លូ​ទទឹងផ្លូវ​។

​ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ការពារ​តួ​ផ្លូវ​កុំ​ឲ្យ​រង​ការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ រដ្ឋបាល​ខេត្តក្រចេះ សូម​ធ្វើការ​ផ្អាក​ចរាចរណ៍​ប​ណ្តោះ​អាសន្ន ចំពោះ​រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​សរុប លើសពី​១០​តោន ធ្វើដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៣ (​ឆ្លូង​ក្រចេះ​) ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១១ ខែសីហា ឆ្នាំ​២០១៨ រហូតដល់​ទឹក​ស្រក​មាន​ស្ថានភាព​ល្អប្រសើរ​វិញ​។​ ​ដោយ​៖​កូ​ឡាប​

×