Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មដាំបន្លែ នៅស្រុកត្រាំកក់

ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។

ដំណើររបស់ឯកឧត្តមរដ្ឋមន្ដ្រី ធ្វើឡើងដើម្បីពន្យល់ប្រជាកសិករ និងសហគមន៍ អំពីកម្មវិធីគោលនយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» និងអត្ថប្រយោជន៍នានា ដែលប្រជាកសិករទទួលបានពីការចងក្រងសហគមន៍កសិកម្មទំនើប។

ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមបញ្ជាក់ថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតដែលទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» នេះ រួមគ្នាពិនិត្យមើលលទ្ធភាព ជាមួយប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម ដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្តអំពីលទ្ធភាពនៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់បងប្អូនប្រជាកសិករ នៅស្រុកត្រាំកក់ ខេត្តតាកែវនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×