Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិស រវាងកម្ពុជានិងសិង្ហបុរី ត្រូវបានពង្រឹងនិងពង្រីកដោយចាប់ផ្តើមពីការដុសខាត់ ឱ្យកាន់តែភ្លឺចិញ្ចាចចិញ្ចែង លើវិស័យអាទិភាព ដើម្បីផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចនៃប្រទេសទាំងពីរ

សាធារណរដ្ឋសិង្ហបុរី ៖ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់សាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយលោក Kow Juan Tiang នាយកប្រតិបត្តិរបស់សហគ្រាសសិង្ហបុរី (Enterprise Singapore – ESG) ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចអភិវឌ្ឍន៍សហគ្រាស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិសរវាងកម្ពុជា និងសិង្ហបុរី។

ឈរលើមូលដ្ឋានដ៏រឹងមាំ និងលក្ខខណ្ឌអំណោយផលនៃក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនភាគីមិត្តពីលទ្ធភាពធ្វើការរួមគ្នាជាមួយ ESG ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅបញ្ជ្រាបការយល់ដឹងពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា មានជាអាទិ៍វិស័យយានយន្ដ និងអេឡិចត្រូនិច, ឡូជីស្ទីក, និងការកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ រាប់បញ្ចូលទាំងការកែច្នៃកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ។ល។

ជាការឆ្លើយតប ភាគីមិត្តបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ESG ក្នុងការពង្រីកមូលដ្ឋានវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរីលើការដ្ឋានចាស់ក្នុងគោលនយោបាយថ្មីដែលកម្ពុជាគឺជាផ្នែកមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរីដាក់ការផ្តោតដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ ភាគីមិត្តក៏បានសង្កត់ធ្ងន់លើការបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគសំដៅជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនឱ្យសម្លឹងមើលលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការកែច្នៃផលិតផលកសិកម្ម, កសិ-ចំណីអាហារ, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×