Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យជនជាតិចិនចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីសង្ស័យចាប់មនុស្សដាក់ចូលក្នុងរថយន្ត បង្ខាំងជំរិតទារប្រាក់

ភ្នំពេញ ៖ នៅថ្ងៃទី១៧.មិថុនា.២០២៤ វេលាម៉ោង១៩.០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ នៅចំណុចមុខផ្សារចិន ផ្លូវក្រសួងការបរទេសក្រុម៧៨ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ចាប់មនុស្សដាក់ចូលក្នុងរថយន្តបង្ខាំងជំរិតទារប្រាក់។

ជនសង្ស័យទី១ ឈ្មោះYE SHIJING ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិនផ្ទះជួលផ្លូវនរោត្តមភូមិ១០សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមុខរបរថៅកែបនល្បែង.លិខិតឆ្លងដែនគ្មាន។

ជនសង្ស័យទី២.ឈ្មោះZHENG GANG ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅព្រះសីហនុមុខរបរអ្នកបើកឡានតាក់ស៊ី(គ្មានលិខិតឆ្លងដែន)។

ជនសង្ស័យទី ៣.ឈ្មោះWANG MA JUN ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិចិនស្នាក់នៅប្រទេសចិនមុខរបរទេសចរណ៍(គ្មានលិខិតឆ្លងដែន)( ជនសង្ស័យទាំង៣នាក់ខាងលើគ្មានសារធាតុញៀន ) ។

សម្ភារ:វត្ថុតាងដកហូតមាន រថយន្ត១គ្រឿងម៉ាក ព្រូសពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AB-8482។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងមធ្យោបាយជិះធ្វើសកម្មភាពរថយន្តបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×