Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី ៖ ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី នឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ

ប្រទេសសិង្ហបុរី ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Leong Sing Chiong នាយករងគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល FTC នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរក្នុងការវាយតម្លៃឥណទានឱ្យបានប្រសើរជាងមុន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។

ធនាគារជាតិ នៃ កម្ពុជា និងMonetary Authority of Singapore នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានរូមគ្នាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជា និងសិង្ហបុរី។

នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោង ផ្ទាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការ FTC នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ថ្ពាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមាន លទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ផ្ទាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd 1

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងផ្ទាលនេះរួមមានដូច ខាងក្រោម៖

ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវឹង ធនាគារ វឌ្ឍនៈអាស៊ីចំកាត់។

ភាគីសិង្ហបុរីរួមមាន៖ ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limitedl

ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមរយៈផ្ទាល FTC ត្រូវបានផ្តួចផ្តើមចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះសម្រាប់ដំណាក់កាលដំបូង។

សម្រាប់ប្រទេសសិង្ហបុរី គ្រឹះស្ថាន Sing Investments & Finance Limited នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមសិង្ហបុរី ដូចជា JR Group ដែលជាសហគ្រាស ផ្គត់ផ្គង់សេវាកម្មម្ហូបអាហារឈានមុខគេ ហើយគ្រោងនឹងទិញវត្ថុធាតុដើម និងទំនិញពីសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ គ្រឹះស្ថាន Liquid Group Pte Ltd ក៏នឹងប្រើប្រាស់ផ្ទាល FTC ដើម្បីពិនិត្យ ភាពចាំបាច់ក្នុងការទូទាត់ជារូបិយប័ណ្ណបរទេ ប័ណ្ណបរទេស សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី។ សម្រាប់ប្រទេសកម្ពុជា ធនាគារស្ថាបនា នឹងប្រើប្រាស់ផ្ទាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចជាក្រុមហ៊ុនភូមិខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារៈ សំណង់ពីសហគ្រាសធុនតូច និងមធ្យមជាច្រើននៅសិង្ហបុរី។

ដំណាក់កាលបន្ទាប់នៃគម្រោង FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញ ប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MOU) កាលពីខែកក្កដា ឆ្នាំ២០២៣ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។

ឯកឧត្តម ជៀ ដី ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា “ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្តល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង”។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រ លំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កណ្តាល់ទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”។

អំពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី

អាជ្ញាធររូបិយវត្ថុសិង្ហបុរី ជាធនាគារកណ្តាល និងជានិយ័តករហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី។ ក្នុងនាមជាធនាគារកណ្តាល អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយ ស្ថិរភាព និងមិនមានអតិផរណា តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមដាន និងវិភាគ ម៉ាក្រូសេដ្ឋកិច្ច។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី គ្រប់គ្រងអត្រាប្តូរប្រាក់ ទុនបម្រុងបរទេសផ្លូវការ និងសន្ទ- នីយភាពក្នុងវិស័យធនាគារនៅប្រទេសសិង្ហបុរី។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុ អាជ្ញាធរ រូបិយវត្ថុស័ង្ហបុរី លើកកម្ពស់សុវត្ថិភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈបទប្បញ្ញត្តិប្រុង ប្រយ័ត្ន ត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន រួមមាន គ្រឹះស្ថាន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង អន្តរការីទីផ្សារមូលធន ទីប្រឹក្សាហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារហិរញ្ញវត្ថុ។ លើសពីនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរីមានកាតព្វកិច្ចគ្រប់គ្រងដំណើរការរបស់ទីផ្សារហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងផ្តល់ការអប់រំដល់វិនិយោគិន។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏សហការជាមួយវិស័យហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុអន្តរជាតិនៅប្រទេសសិង្ហបុរី។ អាជ្ញាធររូបិយវត្ថុសិង្ហបុរីជួយសម្រួលដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់បច្ចេកវិទ្យា និង ការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ។

អំពីធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុ និង ត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និង ដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខ ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងរក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងនាមជាអាជ្ញាធរ ត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគ ស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រចាំ ចេញផ្សាយរបាយការណ៍ និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យ ប្រព័ន្ធទូទាត់ជាតិ ដំឡើងតារាង់ស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រងបំណុលក្រៅប្រទេស។ រក្សាសិទ្ធដោយ ៖ សុទ្ធលី
 

×