Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរសារធាតុញៀននៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើផ្លូវលេខ១៥៥ ស្ថិតភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ សញ្ញា ជួញដូរដោយខុសច្បាប់សារធាតុញៀនសកម្ម បានចំនួន ០១នាក់ ស្រី ព្រមដកហូតវត្ថុតាងដូចខាងក្រោម ៖

ជនសង្ស័យឈ្មោះ គឹម ថាវី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

វត្ថុតាង1.ក្រាមពណ៌ ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ ១០៤ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)។ 2.លោហៈធាតុ ពណ៍ក្រហម ចំនួន ០៣ (ចិញ្ចៀន ០២វង់ និងក្រវិល មួយចំហៀង)។ 3.ទូរស័ព្ទចំនួន ០១គ្រឿង។ 4.ម៉ូតូចំនួន ០១គ្រឿង។ 5.លុយខ្មែរ ចំនួន ៧០ ០០០៛។ 6.កាបូបស្បែកពណ៍ខ្មៅ ចំនួន ០១ និង7.ម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×