ប្រទេសថៃ: ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC) ប្រទេសនៅទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ មាន៖ ចិន កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម បានប្រកាសនិងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១នៃក្រុមការងារប្រទេសហត្ថលេខីMOU។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមសម្របសម្រួលកម្ពុជា បានជម្រាបជូនឱ្យដឹងថា កិច្ចប្រជុំនេះកើតឡើងពីស្មារតីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៤ នៃប្រទេសហត្ថលេខី MoU កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំងកន្លងទៅ ប្រទេសមាជិកទាំង៦បានអនុម័តនូវឯកសារសំណើរគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បន្តថា ក្រុមការងារចំនួន០៣មាន៖ ទី១. ក្រុមការងារអប់រំ បង្កាបញ្ហាគ្រឿងញៀន ទី២. ក្រុមការងារត្រួតពិនិត្យ សារធាតុគីមីផ្សំ ទី៣. ក្រុមការងារកោសល្យវិច័យគ្រឿងញៀន ហើយក្រុមការងារទាំងបីបានអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់នៅប្រទេសឡាវ កាលពីចុងខែឧសភា កន្លងទៅ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងនៅថ្ងៃទី២-៣ខែកក្កដា ឆ្នាំ២០២៤ នេះ។
លោកស្រី លីលី សាង (Ms Lili Sang ) មន្រ្តីកម្មវិធី UNODC ប្រចាំតំបន់អាស៊ីអគ្នេយ៍និងប៉ាស៊ីភិច បានជម្រាបជូនពីគោលបំណងគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីត្រួតពិនិត្យគ្រឿងញៀន សម្របសម្រួល ចែករំលែកបទពិសោធន៍ វិធីសាស្រ្តល្អៗ និងការវិវត្តន៍ទីផ្សារថ្នាំញៀនសំយោគ ចូលរួមកាត់បន្ថយឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន និងការលើកកម្ពស់សុវត្ថិភាពសង្គមពីបញ្ហាគ្រឿងញៀន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/07/93d9f3f46565bd4bd800a4ed2e7eecf7-1024x690.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/a3ddefa3af5f808eb2b2b461fd5a4375-1024x711.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/60454da52e35e13cc80d414f9b8e72b1-1-1024x688.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/0aab136904041c0b6ea0e09d885fccdd-2-1024x602.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/94746d4111cec788906aeca0e9d38aa3-1-1024x570.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/232fa948440c4280419a0e43cd862d43-1-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/7f7860924d1ad5767045110a41c148f1-1-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/4935c3ab10d98190021cb6d9b72f2cb3-1-1024x698.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/508a32d0e5d19f73cbd69d90bbadc946-1-1024x548.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/ab88de1033ce473176c94a98e1004c17-1-1024x577.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/844d2c8741a107af4cc0b82525e3528d-1-1024x654.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/f69aa0053f9e065023cc8ce47bd6b3f7-1-1024x756.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/01756a54dea70488919706319f26004f-1-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/f686532dc4c574e4beab90b4f8d0fd06-1-1024x528.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/b04b03aab69d0a175338c78c706ab8be-1-1024x528.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/e6ba8e86a7461f412e8cdaaace341df7-1-1024x768.jpg)