Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំភ្លើងកែឆ្នៃ២ដើម ដែលបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក

ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅថ្ងៃអាទិត្យនេះបានចេញរបាយការណ៍ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់បានថតបង្ហោះសកម្មភាពកាន់ប្រើប្រាស់អាវុធបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ១នាក់ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលបានដកហូតកាំភ្លើងកែឆ្នៃចំនួន០២ដើម ដែលជនសង្ស័យបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×