Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកា សារព័ត៌មានលើប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់»

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំវេទិកា សារព័ត៌មានលើប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់» ដែលនឹងប្រព្រឹត្តទៅពេលវេលាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ (A) អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា នេះជាលើកដំបូងដែល ក.អ.ក សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់មន្ត្រីជំនាញ
បានលើកឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឯកឧត្តមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាដ៏មានសារសំខាន់នេះ។ អ្នកសារព័ត៌មានក៏
នឹងមានឱកាសដើម្បីលើកជាសំណួរទាក់ទងនឹងប្រធានបទខាងលើនេះផងដែរ។
ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែង យល់អំពីស្ថានភាពនៃបញ្ហាគ្រឿងញៀននោះទេ ប៉ុន្តែក៏នឹងទទួលបាននូវចំណេះដឹងទាក់ទងគោលនយោបាយ
និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំខាន់និតិវិធីនៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×