Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានៅបន្តរងការគំរាមកំហែងពីនិន្នាការគ្រឿងញៀនពិភពលោក និងរងឥទ្ធិពលដោយផ្ទាល់ពីតំបន់ត្រីកោណមាស និងការប៉ុនប៉ងកែច្នៃផលិតគ្រឿងញៀនសំយោគ

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កម្ពុជានៅបន្តរងការគំរាមកំហែងពីនិន្នាការគ្រឿងញៀនពិភពលោកនិងរងឥទ្ធិពលដោយផ្ទាល់ពីតំបន់ត្រីកោណមាសនិងការប៉ុនប៉ងកែច្នៃផលិតគ្រឿងញៀនសំយោគនៅក្នុងប្រទេសដោយការលួចបង្វែសារធាតុគីមីផ្សំពីការនាំចូលដោយស្របច្បាប់ទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានអ្នកចូលរួមសរុប៥០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថានិន្នាការនៃការផលិត ការចរាចរ ការជួញដូរនិងប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់និងអនុតំបន់ដែលបណ្តាលឱ្យកម្ពុជានៅបន្តរងការគំរាមកំហែងពីនិន្នាការគ្រឿងញៀនពិភពលោកនិងរងឥទ្ធិពលដោយផ្ទាល់ពីតំបន់ត្រីកោណមាសនិងការប៉ុនប៉ងកែច្នៃផលិតគ្រឿងញៀនសំយោគនៅក្នុងប្រទេសដោយការលួចបង្វែសារធាតុគីមីផ្សំពីការនាំចូលដោយស្របច្បាប់ទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បន្តថា ឆ្លើយតបទៅនឹងស្ថានភាពគំរាមកំហែងពីគ្រឿងញៀននិងកាត់បន្ថយក្តីកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន​ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការអាទិភាពនិងបានបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩​ រួមទាំងបទបញ្ជា សារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តនានាសំដៅពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ក្នុងនោះការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន​ ដោយអនុវត្តតាមវិធីសាស្ត្របែបទាន់សម័យ​ មានប្រសិទ្ធភាព គុណភាព របៀបថ្មីប្លែក និងភាពទាក់ទាញ ក្នុងការបណ្តុះបណ្តាលជនបង្គោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជំរុញ​ដល់ប្រជាពលរដ្ឋពិសេសយុវជនសូមទាញយកកម្មវិធីទូរសព្ទដៃApp NoDrug មកប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួនទាំងអស់គ្នាដើម្បីទទួល​បាន​នូវព័ត៌មានទាន់ហេតុការណ៍​អំពី​គ្រឿង​ញៀន​ អំពីគ្រោះថ្នាក់​ កន្លែង​ទទួល​សេវាព្យាបាល​ ការស្រាវជ្រាវ​ រួម​ទាំងចេះរាយការណ៍ពីសកម្មភាពប្រើប្រាស់និងជួញដូរ​គ្រឿងញៀន​ខ្លួនបានដឹងឬជួបប្រទះនៅក្នុង​មូលដ្ឋាន​ដល់សមត្ថកិច្ចដើម្បីចុះទៅអន្តរាគមន៍​ និង​រក្សាការសំងាត់ខ្ពស់ជូនអ្នករាយការណ៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×