ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា នៅថ្ងៃទី ២៧ កក្កដា ២០២៤នេះ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនភាពការងារ និងជំរុញសកម្មភាពអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញនិងតំបន់រណប នៅតំបន់ស្ទឹងព្រែកត្នោត ស្ទឹងតូច រលាំងជ្រៃខាងត្បូងស្ទឹងស្លាគូ រលាំងជ្រៃខាងជើងអូរខ្សាច់ ពាមសត្ថា ចាន់ថ្នាល និងតំបន់អូរក្រាំងអំបិល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សូមជម្រាបថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក(ក្បាលហុង) ចំនួន ១កន្លែង៕ រក្សាសិទ្ធដោយ៖ សុទ្ធលី