បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៤នេះស្ថានភាពទឹកនៅភូមិសាស្រ្តស្រុកសំឡូត ស្ថិតនៅកម្ពស់ខ្ពស់នៅឡេីយ ស្ថានភាពបែបនេះគឺជាក្តីបារម្ភអំពីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈដែលរស់នៅប្របដងស្ទឹងក្នុងភូមិសាស្រ្តខាងលេីនិងស្រុកពាក់ព័ន្ធ។
ដោយសារមូលហេតុនេះ សូមជូនដណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិសាស្រ្តនេះមេត្តាប្រុងប្រយត័្នខ្ពស់ និងផ្តល់ព័ត៌មានជាបន្ទាន់មកសមត្ថកិច្ចនគរបាលនៅមូលដ្ឋានដេីម្បីជួយអន្តរាគមន៍សង្រ្គោះទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ក្នុងករណីជួបបញ្ហា។
លោកឧត្តមសេនីយ៍ទោស្នងការនរបាលខេត្តបាត់ដំបងបាន ដាក់បទបញ្ជាឱ្យកងកម្លាំងនគរបាលត្រៀមលក្ខណៈទាំងកម្លាំង ទាំងមធ្យោបាយនិងសម្ភារៈគ្រប់គ្រាន់ចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗនៅទីកន្លែងនោះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី