Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ ដែលបានទូរស័ព្ទចូល បន្លំជាសាច់ញាតិ ថាបានបុកគេស្លាប់ និងត្រូវការប្រាក់ដើម្បីដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យ១នាក់ ឈ្មោះ គុជ ស៊ុយទ្រី មកកាន់នាយកដ្ឋាន ដើម្បីសាកសួរ ពាក់ព័ន្ធករណីឆបោកប្រាក់ តាមរូបភាពគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ តបតាមបណ្តឹងជនរងគ្រោះជាច្រើននាក់ ដែលបុគ្គលនេះបានទូរស័ព្ទចូល បន្លំជាសាច់ញាតិ ថាបានបុកគេស្លាប់ និងត្រូវការប្រាក់ដើម្បីដោះស្រាយសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នោះ សរុបជាទឹកប្រាក់ចំនួន ២២,៧០០ដុល្លារ។

ក្រោយការសួរចម្លើយពីសមត្ថកិច្ច ជនស្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពីឆបោកក្រោមរូបភាពបន្លំជាសាច់ញាតិជនរងគ្រោះ ថាមានគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ និងត្រូវការប្រាក់ដើម្បីដោះស្រាយសម្របសម្រួលពិតប្រាកដមែន ដោយប្រើប្រាស់លេខទូរស័ព្ទដែលបានទិញពីកន្លែងលក់ស៊ីមកាតនៅម្តុំផ្សាររោងចក្រផ្សេងៗ និងតាមឡានដើរលក់ស៊ីមកាតដែលមានល្ខណៈមិនប្រក្រតី ជាមធ្យោបាយនៃការឆបោក។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គលដែលទូរស័ព្ទចូលបន្លំជាសាច់ញាតិ និងស្នើសុំជំនួយក្រោមរូបភាពផ្សេងៗ និងសូមធ្វើការទំនាក់ទំនងផ្ទាល់ជាមួយសាច់ញាតិនោះ ឬតាមរយៈមនុស្សដែលអាចទុកចិត្តបាន មុននឹងសម្រេចចិត្តជួយតាមការស្នើសុំ ជៀសវាងមានការខាតបង់ប្រយោជន៍នានា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×