ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកភ្លៀង នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានគគីរ ខាងលិចចំណោត លោកយាយម៉ៅពេជ្រនិល ទឹកបានស្រកវិញហើយ។
សមត្ថកិច្ចឲ្យដឹងថា ចរាចរណ៍អាជ្ញាធរក៏បានបើកអោយដំណើរវិញជធម្មតាវិញរួចហើយដែរ។
យ៉ាងនេះក្តី សមត្ថកិច្ច បានអំពាវនាវអោយយានយន្តទាំងអស់ ដែលបើកបរឆ្លងកាត់តំបន់លិចទឹកខាងលើ ត្រូវបើកយឺតៗ ឬបន្ថយល្បឿន ដើម្បីបង្ការកុំអោយកើតមានបញ្ហាផ្សេងៗ ពេលទឹកកំពុងស្រកពីផ្លូវជាតិ៕ ដែន សីមា