Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិដោះស្រាយវិវាងក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ចំនួន ១៩៨ ករណី

ភ្នំពេញ ៖ អាជ្ញាធរជាតិដោះស្រាយវិវាងក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ​ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។

ក្នុងរយៈពេល​ ៥៨​ ថ្ងៃនេះ​ (ចាប់ពីថ្ងៃទី១​ ខែកក្កដា​ រហូតដល់ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៤)​ អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល​ ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។

ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើក​ចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល រីឯសំណុំរឿងផ្សេងទៀតកំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី