គងពិសី៖ ករណីផ្លូវបេតុងគម្រោងមូលនិធិ ឆ្នាំ២០២៤ ឃុំព្រៃវិហារ ស្រុកគងពិសី , បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបច្ចេកទេសកសាងផ្លូវបេតុង ១ ខ្សែនៅចំណុចខាងត្បូង សាលាឃុំព្រៃវិហារ ស្រុកគងពិសីជាមួយ ភ្លាមៗនោះ លោក ហនពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង ហើយណែនាំទៅដល់អ្នកទទួលការសាងសង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសគម្រោង និង ស្នើអោយមានការចាក់ជាបេតុងឡើងវិញនៅចំណុចលូ ដែលខុសបច្ចេកទេសទេស ១កន្លែង និង កែមាត់លូ និង ស្លាបទាំង៣ ចំណុចតាមបទដ្ឋានបច្ចេកទេស ក្នុងករណីអ្នកទទួលការសាងសង់មិនអនុវត្តតាមបទដ្ឋានបច្ចេកទេស ក្រុមហ៊ុនក៏មិនអាចបើថវិកាបានដែរ។
នៅថ្ងៃទី០៣. ខែកញ្ញា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកគងពិសី សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណៈជនទាំងអស់មេត្តាជ្រាបថាៈ ក្នុងពេលថ្មីៗនេះ បានបណ្តាញសង្គមមួយចំនួនបានយករូប ថត និងវីដេអូរបង្ហោះ និងលើកឡើងអំពីបញ្ហាផ្សេងៗ លើករណីផ្លូវបេតុង នៅចំណុចលឆ្លងកាត់ទទឹងមួយ កន្លែងភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ។ ការលើកឡើងនេះ ជាផ្នែកមួយនៃដំណើរការអនុវត្តគម្រោង សាងសង់ផ្លូវបេតុង ជាគម្រោងប្រើប្រាស់ថវិកាមូលនិធិឆ្នាំ ២០២៤ របស់ឃុំព្រៃវិហារ ស្រុកគងពិសី ។ គម្រោងនេះមាន ប្រវែង ១,៥០០ម៉ែត្រ (ទទឹងផ្លូវ ៦ ម៉ែត្រ) ដែលឆ្លងកាត់ចំនួន ៤ ភូមិ និងចាប់ពីបណ្តាឆ្នាំ កន្លងមក ដល់បច្ចុប្បន្ន មានផ្លូវបេតុងប្រវែងសរុបប្រមាណ ១៣,០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួន ៩ ភូមិ លើភូមិសរុបចំនួន ១៩ ភូមិ នៃឃុំព្រៃវិហារទាំងមូល ។ ករណីនេះរដ្ឋបាលស្រុក សូមជម្រាបជូនសាធារណៈ ជន និងម្ចាស់គណនី បណ្តាញសង្គមមួយចំនួន ដែលបានលើកឡើង រហូតមានការសន្និដ្ឋានផ្សេងៗពីគ្នា ដើម្បីកុំអោយមានការយល់ច្រឡំ និងសន្និដ្ឋានខុសពីការពិតណាមួយនោះ រដ្ឋបាលស្រុកគងពិសីសូមជម្រាបជូនព័ត៌មានមួយចំនួនពាក់ព័ន្ធករណីខាងលើដូចតទៅ៖
១-រូប និងវីដេអូ ដែលយកទៅបង្ហោះ គឺជារូបក្នុងពេលគម្រោងដែលទើបអនុវត្តប្រមាណ ៤០% នៅ មិនទាន់បានអនុវត្តរួចរាល់ទេ ។
២-ផ្អែកតាមការចរចារវាង គណៈកម្មការគ្រប់គ្រងគម្រោងថ្នាក់ឃុំ និងអ្នកទទួលការ ដើម្បីកុំ អោយខាតប្រវែងផ្លូវគម្រោងការដាក់ថែមលូចំណុចនោះទាំង០៣កន្លែង ត្រូវប្រគល់ជូនរដ្ឋបាលឃុំ និងសហ គមន៍ភូមិ ជាអ្នកទទួលខុសត្រូវដាក់លូ ពុំមែនជាកាតព្វកិច្ចទទួលខុសត្រូវរបស់អ្នកទទួលការទេ ។
៣-ដោយសារក្រុមជាង របស់អ្នកទទួលការបានពន្លឿនអនុវត្ត ក៏បានធ្វេសប្រហែសមួយពេល ចាក់បេតុងវាង នៅចំណុចនោះសិន ចាំត្រឡប់មកចាក់បន្ថែមនៅក្រោយពេលឃុំ និងសហគមន៍ភូមិ ដាក់លូ ចំណុចនោះរួច ។
៤-ក្នុងពេលដំណើរការការដ្ឋានអនុវត្តគម្រោង មិនអនុញ្ញាតិអោយធ្វើចរាចរណ៍ លើផ្លូវនេះទេ រហូតដល់៤៥ ថ្ងៃក្រោយគម្រោងអនុវត្តរួច ដើម្បីសម្រួលដល់ការងារសាងសង់ផង និងអោយផ្លូវបេតុងបាន រឹងមាំសមស្របតាមបច្ចេកទេសសំណង់ផង ក៏មិនអាចអោយមានគ្រោះថ្នាក់នោះដែរ ។
៥-ក្រុមការងារថ្នាក់ស្រុក និងភាគីពាក់ព័ន្ធក៏បានចុះពិនិត្យលើករណីនេះរួចរាល់ហើយ និងកំពុង អនុវត្តការងារដោយផ្អែកតាមកិច្ចសន្យានៃការអនុវត្តគម្រោងរវាងរដ្ឋបាលឃុំ ហើយអ្នកទទួលការព្រមទទួល យកកែតម្រូវមាត់លូឡើងវិញដោយចាក់បេតុងតាមបទដ្ឋានបច្ចេកទេសគម្រោងមូលនិធិឃុំទៀតផង ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






