Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ព្រះសង្ឃ មកទទួលសេវាព្យាបាលឥតគិតថ្លៃមានរហូតដល់ជាង ៤០០០អង្គ/នាក់

ខេត្តកំពង់ចាម: ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក​ ជូនប្រជាពលរដ្ឋ
និងព្រះសង្ឃ ដោយធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកោះសូទិនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន នាព្រឹកថ្ងៃទី៧កញ្ញាឆ្នាំ២០២៤ សកម្មភាពចុះពិនិត្យសុខភាពនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋ ដែលមានរហូតទៅដល់ជាង៤០០០អង្គ/នាក់។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ បានថ្លែងថា​:
សម្រាប់ក្រុមគ្រូពេទ្យដែលចុះមកព្យាបាលនាឱកាសនេះដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញមានគ្នាជាង ៣០០នាក់ ដើម្បីព្យាបាលជំងឺជូនដល់ពលរដ្ឋក្មេងចាស់ប្រុសស្រី ដោយឥតគិតថ្លៃហើយមួយផ្នែកទៀតក៏បានរួមចំណែកកាត់បន្ថយលើការចំណាយរបស់ក្រុមគ្រួសារ បានមួយកម្រិតផងដែរ។ ដោយសារប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីទើបយើងមានឱកាសជួបជុំគ្នានាឱកាសនេះ។

ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយដែលមានទាំងអស់ ៦ចំណុច ក្នុងនោះគឺមានការលើកកម្ពស់សុខភាពរួមទាំងគុណភាពវិស័យសុខា ភិបាល ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយរស់នៅក្នុងភាពសុខសាន្ត។ជាការពិតណាស់ក្នុងរយៈពេលជាងមួយឆ្នាំដែលរាជរដ្ឋាភិបាល ប្រសូត្រចេញពីការបោះឆ្នោតដោយមានការគាំទ្រពីបងប្អូនពលរដ្ឋគ្រប់ទិសទីគឺបាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។គុណបំណាច់នេះរាជរដ្ឋាភិបាលក៏បានតបស្នងនិងការលើកកម្ពស់សុខមាលភាពជូនដល់ពលរដ្ឋវិញផងដែរ។ជាការពិតណាស់បងប្អូនពលរដ្ឋមានបានសមធម៌ ត្រូវព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋគឺមិនមានការយកកម្រៃនោះទេ។នៅព្រឹកនេះក្រុមគ្រូពេទ្យចុះមកព្យាបាលបងប្អូនពូ មីង អ៊ុ យាយ តា ពេលត្រឡប់ទៅផ្ទះវិញសូមហៅសមាជិកក្រុមគ្រួសារផ្សេងទៀតឱ្យមកទទួលយកសេវាឥតថ្លៃនេះពីសំណាក់ក្រុមគ្រូពេទ្យ។ហើយបើមានពលរដ្ឋរស់នៅជីហែរ ត្រូវឆ្លងដរ មកព្យាបាលដោយឥតគិតថ្លៃនៅវិទ្យាល័យកោះសូទិននេះគឺក្រុមគ្រូពេទ្យចាំទទួលដោយរីករាយ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា កន្លងទៅមានក្រុមអមិត្តបានផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមញុះញង់ពីការអភិវឌ្ឍន៍ព្រំដែនCLV ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព។តែមិនមានពលរដ្ឋណាជឿនោះទេព្រោះម្នាក់ៗបានស្ដាប់ច្បាស់តាមការណែនាំនិងពន្យល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន។ប្រទេសជាតិអាចរីកចម្រើនបានដោយសារកត្តាប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជារស់នៅដោយសុខសន្តិភាព ដោយឡែកសម្រាប់ពលរដ្ឋនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ពុំមានអ្នកណាចាញ់បោកពីសំណាក់ក្រុមអមិត្តឡើយ។ជាមួយនោះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍតាមតំបន់ព្រំដែនដែលថវិកាទទួលបានមកដល់ពេលនេះកើនឡើងដល់ជាង ១៩លានដុល្លារ។ សូមបញ្ជាក់ថាពលរដ្ឋក្មេងចាស់ប្រុសស្រី ព្រះសង្ឃ រួមទាំងបងប្អូនខ្មែរឥស្លាម ដែលមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យ(ស.ស.យ.ក)គឺមានរហូតដល់ជាង៤០០០អង្គ/អ្នកឯណោះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×