Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក Covipharma បានដាំដុះកៅស៊ូរួចរាល់ គឺមានផ្ទៃដី ៣២១៣ហិកតា ដែលកំពុងប្រមូលផល ដោយផលិតជាកៅស៊ូស្ងួតបានចំនួនជាង ១៣៩តោន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញរបាយការណ៍ពាក់ព័ន្ធនឹងក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក Covipharma Co.,Ltd គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ Socfic Cambodia ដែលមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Covipharma Co.,Ltd មានផ្ទៃដីដាំដុះសរុបចំនួន ៥៣៤៥ហិកតា និងបានដាំដុះចម្ការកៅស៊ូរួចរាល់ចំនួន ៣២២៨ហិកតា ដោយមានកម្មករខ្មែរអចិន្ត្រៃយ៍បម្រើការងារចំនួន ៤៥៧នាក់ ​បុគ្គលិកជាជនជាតិខ្មែរចំនួន ១០នាក់ និងបុគ្គលិកបរទេស ចំនួន ៥នាក់ ។

នៅលើផ្ទៃដីដែលបានដាំដុះកៅស៊ូរួចរាល់ គឺមានផ្ទៃដី ៣២១៣ហិកតា ដែលកំពុងប្រមូលផល ដោយផលិតជាកៅស៊ូស្ងួតបានចំនួន ១៣៩,០៦តោន ។ ក្នុងនោះ ក្រុមហ៊ុនក៏មានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់នាំចេញផងដែរ ដែលមានដូចជា ជ័រស្ងួត និងជ័រកែច្នៃ ។ សម្រាប់ផលិតផលជ័រស្ងួត និងជ័រកែច្នៃនេះ គឺបាននាំចេញទៅទីផ្សារក្រៅស្រុកចំនួន ១០ភាគរយ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចំនួន ៩០ភាគរយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×