ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ក្នុងបរិមាណប្រមាណ ២០០មិល្លីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ស្ទឹងព្រែកត្នោតនឹងបង្កឲ្យទឹកស្ទឹងនេះជន់ឡើងជាថ្មី បន្តទៀត។
ក្រសួងបានឲ្យដឹងទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងចាត់វិធានការ តាមលក្ខណៈបច្ចេកទេស ដើម្បីទប់ទល់ និងកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារ ទឹកជំនន់នេះ។
ប្រភពដដែល បានបន្តថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា នៅតំបន់ភ្នំស្រួច ចាប់តាំងពីថ្ងៃទី ១៨ រហូតមកដល់រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១៨០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង វាយលុកឃុំមួយចំនួនរបស់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ ៕ ដោយ ៖ បញ្ញាស័ក្តិ