Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើទំនើបកម្ម និងបរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ ៖ បើតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងនៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ទី១. ការធ្វើទំនើបកម្ម និងបរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យានៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រ ដែលមានភាពជាក់លាក់ និងអាច ឆ្លើយតបទៅនឹងលក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ក្រសួងសុខាភិបាលត្រូវ យកការធ្វើទំនើបកម្ម និងបរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍សម្រាប់ការលើកកម្ពស់ ការផ្តល់សេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តមួយចំនួន ផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើង ក្នុងពេលខាងមុខនេះ។

ទី២.បង្កើនសកម្មភាពផ្តល់ការអប់រំ, ការបង្ការ និងការថែទាំសុខភាពដល់ប្រជាជន, គ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូច ជាការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវាថែទាំសុខ ភាព រាល់ពេលមានបញ្ហាសុខភាព នៅមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និងពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងមាន សមត្ថភាពពិតប្រាកដ ។

ទី៣.គ្រូពេទ្យ បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ គ្រួសារ អ្នកជំងឺ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។ លើសពី នេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារអ្នកជំងឺឱ្យចូលរួមក្នុងការ សម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និងបទពិសោធអំពីការ បង្ការបឋម ការព្យាបាល ការបង្ការ ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺ ជាដើម។

ទី៤.ពង្រឹងការអនុវត្តយន្តការតាមដាន និងកែលម្អគុណភាពសេវានៅមូលដ្ឋានសុខា- ភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំ និងអនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូល ទាំងសកម្មភាពគ្រប់គ្រងគ្លីនិក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយ
នវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ ដល់អ្នកជំងឺ និងប្រជាជន។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ភាពឆ្លើយតបរហ័ស និង គណនេយ្យភាពក្នុងការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាការជឿទុកចិត្តរបស់អ្នកជំងឺ អតិថិជន និងសាធារណជន តាមរយៈការ អនុវត្តយន្តការទទួលព័ត៌មានត្រឡប់ ឬមតិយោបល់ពាក់ព័ន្ធនឹងសេវា [សុខាភិបា ]។

ទី៥.ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាជនគោលដៅ ក៏ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យជ្រួត- ជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោម កម្មវិធីគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាល និងអំពីនីតិវិធីសម្រាប់ការទទួល បាននូវអត្ថប្រយោជន៍ទាំងនោះ, និងត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជន មានបណ្ណសមធម៌ បណ្ណសមាជិក ប.ស.ស និង ក្រុមជនគោលដៅដទៃទៀត នៃ កម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំសុខភាព ដែលមានគុណ- ភាព និងសុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និងមិនគិតនិងមិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬនិន្នាការនយោ បាយ។

ទី៦.ជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយ សង្គម; ការជួយប្រជាជនងាយរងគ្រោះឱ្យទទួលបានសេវាសុខភាព និងសេវាសង្គម កាន់តែប្រសើរ; ការប្រកាន់ឥរិយាបថល្អដើម្បីសុខភាព; ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និងការប្រើប្រាស់គ្រឿងញៀន; ការលើកកម្ពស់ ចំណីអាហារសុខភាព និងកន្លែងធ្វើការមានសុវត្ថិភាព; ការបង្ការគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក; ការពង្រីកសួនច្បារ ឬទីកន្លែងសាធារណៈបៃតង ។ល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×