Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី រាប់បាត្រ ដ៏ធំមួយ ប្រចាំតំបន់ជ្រោយចង្វារដោយនិមន្តព្រះសង្ឃ ១៩៩អង្គ នៅថ្ងៃទី២៨ ខែកញ្ញា នេះ

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ និងលើកកម្ពស់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ បុរី មេគង្គ​ លែន នឹងរៀបចំកម្មវិធី «រាប់បាត្រ មេគង្គ លែន» ដ៏ធំមួយប្រចាំតំបន់ជ្រោយចង្វារ ដោយនិមន្តព្រះសង្ឃបិណ្ឌបាតរហូតដល់ ១៩៩អង្គ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតទៅដល់ម៉ោង ១១ព្រឹក នៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» នៃ បុរី មេគង្គ លែន ដែលមានទីតាំងជាប់ស្ពាន តាមបណ្តោយផ្លូវជាតិ ៦A ។

កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងគោរពអញ្ជើញព្រះសង្ឃពីវត្តចំបក់មាស និងវត្តវារិន្ទព្រែកលៀបដែលស្ថិតនៅលើផ្លូវជាតិ ៦A ចំនួន ១៩៩អង្គ ដើម្បីមកនិមន្តបិណ្ឌបាតនៅ «ឌឹ មេគង្គ រ៉ូយ៉ាល់»។ របៀបវារៈក្នុងកម្មវិធី «រាប់បាត្រ មេគង្គ លែន» មានដូចតទៅ៖

:៤៥នាទីព្រឹក៖ គណៈគ្រប់គ្រង បុរី មេគង្គ លែន និងញាតិមិត្តជិតឆ្ងាយអញ្ជើញមកដល់

:០០នាទីព្រឹក៖ ព្រះសង្ឃចំនួន ១៩៩អង្គ និមន្តដល់

:០៥នាទីព្រឹក៖ និមន្តព្រះសង្ឃ ១៩៩អង្គ ធ្វើបទនមស្ការ និងសមាទានសីល ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលដល់ញាតិទាំងប្រាំពីរសន្តាន។

:៣០នាទីព្រឹក៖ ចាប់ផ្តើមពិធីរាប់បាត្រ

១០:៣០នាទីព្រឹក៖ ចប់កម្មវិធី

យោងតាមសេចក្តីខាងលើ បុរី មេគង្គ លែន មានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនជាដំណឹងដល់បងប្អូនទាំងក្នុងនិងក្រៅតំបន់ជ្រោយចង្វារទាំងអស់ថា កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងបើកដោយសេរីជូនគ្រប់ពុទ្ធបរិស័ទចង់អញ្ជើញមកចូលរួមសន្សំកុសលផលបុណ្យ និងសេចក្តី ជ្រះថ្លា ដោយការធ្វើបុណ្យនាឱកាសដ៏វិសេសវិសាលមួយនេះ។ ហេតុដូចនេះ សូមបងប្អូនពុទ្ធបរិស័ទរៀបចំត្រៀមរបស់របរ ជាគ្រឿងឧបភោគ-បរិភោគ ទេយ្យទាន និងបញ្ច័យ រាប់ចូលក្នុងចតុប្បច្ច័យ ឬបច្ច័យ៤ សម្រាប់កម្មវិធីផងដែរ។

ផែនទីទៅគម្រោងទី១ «ឌឹ មេគង្គ រ៉ូយ៉ាល់»៖  https://maps.app.goo.gl/CENqezwiECCeEV5x7

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

☎️ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ឬ 💬ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!

spot_img
×