Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តដែកថែបមហាយក្សចិន ផ្ដល់អគារធនធានមនុស្សនិងអគារសិក្សាសង់ពីបេតុង៣ជាន់ត្រៀមសម្ពោធពេលខាងមុខនៅកងមាស

ខេត្តកំពង់ចាម: វិទ្យាល័យហ៊ុន សែនពាមជីកង ស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ជាអតីតបន្ទាយទាហានក្នុងសម័យលន់ នល់ និងត្រូវបានគេទុកចោលក្នុងរបបខ្មែរក្រហម។តែមកដល់បច្ចុប្បន្នមានការរីកចម្រើនដោយអគារសិក្សាគឺសុទ្ធតែសាងសង់អំពីបេតុងប្រក់ក្បឿង ជាមួយនោះក៏មានសិស្សឆ្នើមជំនាញខាងICT បង្កើតអែប តាមទូរសព្ទដៃ ដើម្បីឲ្យសិស្សស្រាវជ្រាវមេរៀនសម្រាប់ប្រឡងឬមេរៀនទាក់ទងទៅនឹងការសិក្សាជាដើម។ហើយមិត្តដែកថែបមហាយក្សចិន បានផ្ដល់អគារធនធានមនុស្សអគារសិក្សាអំពីបេតុងកម្ពស់៣ជាន់ តាមរយៈឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យរីកចម្រើន។

លោកគ្រូតូច វុទ្ធី នាយកវិទ្យាល័យហ៊ុនសែន ពាមជីកង មានប្រសាសន៍ឲ្យដឹងថា: សម្រាប់អគារធនធានមនុស្ស អគារសិក្សាបីជាន់ រួមទាំងផ្ទះគ្រូស្នាក់នៅ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់ព្រមទាំងឥស្សរជនមួយចំនួនទៀតបានអញ្ជើញចុះពិនិត្យទីតាំងដោយធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤។
សាលានេះមានការរីកចម្រើនក្រោយពីឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស បានទាក់ទងជាមួយសប្បុរសជននិងដៃគូផ្សេងទៀតជួយស្ថាបនាអគារសិក្សានៅក្នុងវិទ្យាល័យរបស់លោកគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ជាមួយនោះសមិទ្ធិផលត្រៀមនិងសម្ពោធនាពេលខាងមុខឆាប់ៗ។

នាយកវិទ្យាល័យរូបនេះមានប្រសាសន៍រំលឹកថា កាលដើមឡើយសាលានេះជាអនុវិទ្យាល័យ ដែលបានក៏កើតឡើងក្នុងអំឡុងឆ្នាំ១៩៥៧ នៅលើផ្ទៃដីធំទូលាយ រហូតមកដល់ឆ្នាំ១៩៧០
បានក្លាយទៅជាបន្ទាយទាហាននៅក្នុងរបបលន់នល់ ហើយបន្ទាប់មកនៅឆ្នាំ១៩៧៥ បានត្រូវបិទទ្វារទាំងស្រុង។អគារសិក្សាសាងសង់អំពីឈើត្រូវបានខូចខាតខ្ទេចខ្ទី ដោយសារតែគ្រាប់កាំភ្លើងប្លោង ក្រោយឆ្នាំ១៩៧៩ សាលានេះត្រូវបានបើកទ្វារឡើងវិញ ត្រឹមកម្រិតអនុវិទ្យាល័យ ហើយអ្នកដែលរៀនចប់ត្រូវបន្តការសិក្សាវិទ្យាល័យគឺត្រូវរៀនបន្តនៅក្រុងកំពង់ចាម។ ដោយសារតែការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោសែន បានប្រែក្លាយសាលានេះទៅជាកម្រិតវិទ្យាល័យក្នុងឆ្នាំ១៩៩០  ដោយមានអគារសិក្សាចំនួន៥អគារសាងសង់អំពីបេតុងប្រក់ក្បឿង ក្រោយមកទៀតអគារផ្សេងទៀតបានប្រើប្រាស់ថវិការបស់សហគមន៍ចេះតែសង់បន្តព្រោះកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើង។សម្រាប់អគារបេតុងកម្ពស់ពីរជាន់ទទឹងថ្ងៃកសាងក្នុងឆ្នាំ១៩៩៥ តាមរយៈធនាគារអាស៊ីADB៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×