Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរំលោភសម្លាប់ សិស្សវិទ្យាល័យអន្លង់ត្នោត ស្រុកក្រគរម្នាក់ ដែលឆ្លៀតពេលទំនេរទៅជួយឃ្វាលគោ សមត្ថកិច្ចចាប់បានឃាតករ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរម្នាក់។

ករណីរំលោភសម្លាប់នេះបានកើតឡើង កាលពីថ្ងៃទី២៣ កញ្ញាឆ្នាំ ២០២៤នៅ ចំណុចត្រពាំងសម្រែ ស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ ។

ករណីប្រទះឃើញសពក្មេងស្រីសិស្សសាលាអាយុ១៧ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សង្ស័យករណីចាប់ រំលោភ រួចសម្លាប់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ជាសិស្សថ្នាក់ទី១០ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចស្រុកក្រគរបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ គឺជាមនុស្សរស់នៅផ្ទះក្បែរក្នុងស្រុកភូមិជាមួយគ្នា ក្រោយធ្វើសកម្មភាព បាន រត់ចូលព្រៃដើម្បីគេចខ្លួន តែទាស់យ៉ាងណា សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ បានយកមកផ្តន្ទាទោសតាមច្បាប់។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចមកសមត្ថកិច្ចបានប្រគល់សព ក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×