Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ដើម្បីផ្ដល់ព័ត៌មានសក្ដានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា

ញូវយ៉ក៖ កាលពីព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Daniel Chapman ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ដើម្បីជម្រាបអំពីព័ត៌មានសក្ដានុពលសម្រាប់ការវិនិយោគឯកជននៅប្រទេសកម្ពុជា។

ជំនួបនាឱកាសនេះផ្តល់លទ្ធភាពជូនលោក Daniel Chapman បានពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាពការវិនិយោគឯកជនក្នុងប្រទេសកម្ពុជា ព្រមទាំងស្វែងយល់អំពីសក្ដានុពល កាលានុវត្តភាពវិនិយោគ ពិសេសផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ថាមពល ធនាគារ-ហិរញ្ញវត្ថុ និងវិធីសាស្ត្រជាដំណោះស្រាយរំហូរហិរញ្ញវត្ថុ ជូនដល់ក្រុមហ៊ុននានាដែលមានតម្រូវការផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីភាពបើកចំហរនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ និងវិស័យជាអាទិភាពដែលត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជូនអំពីវឌ្ឍនភាពនៃវិស័យថាមពល និងវិស័យធនាគារ-ហិរញ្ញវត្ថុរបស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ក្នុងការពិនិត្យលទ្ធភាពស្វែងរកពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ចធុរកិច្ចទៅប្រទេសកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×