ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី២នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី កម្ពុជា-បារាំង រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
សម័យប្រជុំលើកទី២ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង បានប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអឺរ៉ុប និង ការបរទេសបារាំង។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំធ្វើជាសហប្រធានដោយ ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ប៊ីន័រ ហ្គីដេ (Benoît GUIDÉE) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធកម្ពុជា រួមមានក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងទេសចរណ៍ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងក្រសួងពាក់ព័ន្ធបារាំង មួយចំនួនផងដែរ។
ជាកិច្ចចាប់ផ្តើម សហប្រធានទាំងពីរ បានស្វាគមន៍ចំពោះសន្ទុះដ៏គួរឱ្យកត់សម្គាល់រវាង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ឯកឧត្តម លឹម ប៊ុនហុក ក៏បានរំលឹកអំពីព្រះរាជទស្សន កិច្ចផ្លូវការរបស់ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣ និងការយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅ សាធារណរដ្ឋបារាំង នៅខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះ ព្រមទាំងរំលឹកផងដែរអំពីដំណើរទស្សនកិច្ច ការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខែមករា ឆ្នាំ២០២៤ និងទស្សនកិច្ចរបស់ សម្តេច
មហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ២០២៤ នេះ។ ទន្ទឹមនេះ កម្ពុជា ក៏បានស្វាគមន៍ទស្សនកិច្ចរបស់ឯកឧត្តម វាំងសង់ អឺឃ្លេ ប្រធានក្រុមមិត្តភាព អន្តរសភាបារាំង-កម្ពុជា និងជាសមាជិកព្រឹទ្ធសភាបារាំង និងថ្នាក់ដឹកនាំបារាំងមួយចំនួនទៀតផងដែរ។
ភាគីកម្ពុជា បានអបអរសាទរបារាំងចំពោះភាពជោគជ័យយ៉ាងត្រចះត្រចង់ និងលទ្ធផល ប្រកបដោយផ្លែផ្កានៃការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី១៩ ក្រោមមូលបទ «ការបង្កើត នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។ ភាគីបារាំង ក៏បានអបអរសាទរចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ។
បន្ទាប់ពីបានចែករំលែកពីការវិវឌ្ឍន៍ថ្មីៗនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេស ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវគោលដៅកំណត់ដោយប្រមុខរដ្ឋាភិបាលនៃ រៀងៗខ្លួន ពហុភាគី ប្រទេសទាំងពីរក្នុងការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ភាគីទាំងពីរ បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ដែលបារាំងបានចូលរួមគាំទ្រដល់កងកម្លាំង រក្សាសន្តិភាពកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងភាសា ដល់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) សាលានាយ ទាហានសកម្មត្មាតពង។ ទន្ទឹមនេះ កម្ពុជា ក៏បានបង្ហាញនូវឆន្ទៈដ៏មុតមាំក្នុងការបង្កើន នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប. ដែលក្នុងឆ្នាំ២០២៤នេះ វត្តមានស្ត្រីក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខមានបានកើនឡើងដល់ ២០,៨%។
ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរ បានពិភាក្សាស្វែងរកយន្តការធ្វើឱ្យ កាន់តែស៊ីជម្រៅតាមរយៈការពិនិត្យលទ្ធភាពបង្កើនកិច្ចសហការលើវិស័យកសិកម្ម ថាមពលបៃតង ទេសចរណ៍ និងអាកាសចរ។
ចំពោះវិស័យវប្បធម៌ អប់រំ និងសុខាភិបាល ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវចម្បង និងជាក់ស្តែង ស្របតាមយុទ្ធសាស្ត្រ ថ្មីរបស់រាជរដ្ឋាភិបាលក្នុងការផ្តោតលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេល អនាគត និងលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ខណៈដែលបារាំង ជា ប្រទេសឈានមុខមួយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណ បារាំងក្នុងការប្តេជ្ញាចិត្តក្នុងការចូលរួមដល់គម្រោងជួសជុលនិងពង្រីកសារមន្ទីរជាតិ
kolap toch, [10/15/2024 7:58 AM]
គម្រោងជួសជុល និងតាំងពិព័រណរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ក៏ដូចជាគម្រោងផ្សេងៗក្នុងវិស័យវប្បធ៌មផងដែរ រួមមានការ សម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសបារាំង នៅឆ្នាំ២០២៥ ខាងមុខនេះ។ ភាគីកម្ពុជា បានកត់សម្គាល់ដោយការពេញចិត្តនូវឆន្ទៈរបស់បារាំងក្នុងការអនុវត្តគម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំង ក៏ដូចជាការបន្តផ្តល់ការបណ្តុះបណ្តាលឯកទេសដល់គ្រូពេទ្យកម្ពុជា។
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគីពាក់ព័ន្ធនឹងបញ្ហាសកល ភាគីទាំងពីរក៏បាន ពិភាក្សាផ្តោតសំខាន់លើការសហការគ្នាលើបញ្ហាប្រឈមសកលដែលជាកង្វល់ និងដើម្បីផលប្រយោជន៍ រួមដូចជា ការប្រែប្រួលអាកាសធាតុ បរិស្ថាន និងសន្តិសុខស្បៀងអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការ ពហុភាគីពាក់ព័ន្ធនឹងទំនាក់ទំនងអាស៊ាន-បារាំង អាស៊ាន-សហភាពអឺរ៉ុប និងហ្វ្រង់កូហ្វូនី។ លើសពីនេះ ទៀត សហប្រធានទាំងពីរ ក៏បានចែករំលែកទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
សម័យប្រជុំលើកទី២ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីនេះ ក៏បានជជែក និង តាក់តែងនូវផែនទីបង្ហាញផ្លូវស្តីពីទំនាក់ទំនងរវាងបារាំង និងកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រ ដែលមានផែនការសម្រេចឱ្យបាននៅឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចពិភាក្សា បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយសាមគ្គីភាព និងទំនុក ចិត្តទៅវិញទៅមក ហើយភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី