Wednesday, October 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបពិភាក្សាការងារស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការផ្តល់ការគាំទ្រដល់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF)

ភ្នំពេញ ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអនុញ្ញជូនលោក James Brew ទីប្រឹក្សាជាន់ខ្ពស់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងសហការី ចូលជួបសម្តែងការគួរសមនិងជម្រាបជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក្នុងការផ្តល់ការគំាទ្រដល់យន្តការ G-PSF។ កិច្ចប្រជុំនោះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការរីករាយ និងពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធ ដែលបានចូលរួមចំណែកគាំទ្រដល់ដំណើរការនៃយន្តការ G-PSF ដែលយន្តការនេះត្រូវបានលេចរូបរាងឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន បានផ្តល់នូវវេទិកាមួយយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមនានា ជូនរាជរដ្ឋាភិបាលពិនិត្យ ស្វែងរកដំណោះស្រាយ និងមានអន្តរាគមន៍។

ទន្ទឹមគ្នានេះ ដោយឈ្វេងយល់ពីសារៈសំខាន់នៃវេទិកា G-PSF សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំវេទិកា G-PSF លើកទី១៩ ដែលជាវេទិកាលើកទី១ ត្រូវបានរៀបចំឡើងក្នុងនីតិកាលទី៧នៃរដ្ឋសភា ពោលគឺក្នុងរយៈពេលតែ៨៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី។ ជាលទ្ធផល បន្ទាប់ពីកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ជាច្រើន ជាមួយគ្នានោះ ក៏មានការប្រគល់ភារកិច្ចជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន វាយតម្លៃ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលជាប់ជាប្រចាំ ជារៀងរាល់៦ខែម្តងផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×