Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ថ្មីៗ ប្រជុំជន​មួយ នៅ​ស្វីស​ត្រៀម​ផ្តល់ ៤​ម៉ឺន​ដុល្លារ សម្រាប់​គ្រួសារ​ថ្មី ដែល​មក​រស់នៅ​ទី​នេះ​

គ្រួសារ​មួយ​មាន​សមាជិក ៤​រូប អាច​ទទួលបាន ៤​ម៉ឺន​ដុល្លារ គ្រា​រើ​មក​រស់នៅ​ប្រជុំជន Albinen ប្រទេស​ស្វីស​។​

តាម Daily Mail ប្រជុំជន Albinen កំពុង​ប្រឈមមុខ​នឹង​ការ “​ដាច់​ពូជ​” ព្រោះ​តែ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ មាន​ពលរដ្ឋ​រស់នៅ​ទីនោះ ចំណាកស្រុក​នៅ​រស់​នៅ​ទីក្រុង​។​

ប្រជុំជន Albinen នៅ​ស្វីស​ត្រៀម​រើស​ប្រជា​ស្នាក់​នៅ​ថ្មី​តាមរយៈ​រង្វាន់ គួរ​ឲ្យ​ចាប់ចិត្ត​។​

Albinen ស្ថិត​នៅ​ជ្រលង​ភ្នំ​ដ៏​ស្អាត មាន​រយៈកម្ពស់ ១.៣០០m ប្រៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ​។ តាម​អភិបាល​ប្រជុំជន Beat Jost នោះ Albinen ល្បីល្បាញ​ព្រោះ​វា​ស្ងប់ស្ងាត់ ទេសភាព​ស្អាត ខ្យល់អាកាស​បរិសុទ្ធ​ហើយ​មាន​កម្តៅ​ច្រើន​។​

​ថ្វី​ត្បិត​វា​នៅ​ពុំ​ឆ្ងាយ​ពី​ទីក្រុង​ធំៗ ជាអាទិ៍ Leukerbad, Sion ឬ Visp តែ​គេ​នៅ​ចំណាក​ចោល​វា​ដោយ​ខ្វះ​ការងារ​ធ្វើ​។​

​តាម Jost នោះ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ មានគ្រួសារ​៣​រួម​ទាំង​ក្មេងៗ​៨​នាក់​ផង បាន​ចាកចេញ​ទៅ បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​បិទទ្វារ​សាលារៀន​។​

​បច្ចុប្បន្ន​ប្រជុំ​ជននេះ សល់​តែ​មនុស្ស ២៤០​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ក្មេងៗ​នៅសល់​៧​នាក់ ត្រូវជិៈ​រថយន្ត​ក្រុង​ទៅ​រៀន​នៅ​ប្រជុំជន​ក្បែរ​នោះ​។​

បច្ចុប្បន្ន​មាន Albinen មាន​មនុស្ស​តែ ២៤០​នាក់​។​

​ដើម្បី​ស្តារ​ស្ថានការណ៍ Jost កំពុង​ស្វែងរក​អ្នកមាន​អាយុ​ក្រោម ៤៥​ឆ្នាំ មក​រស់នៅ​ប្រជុំ​ជននេះ ហើយ​នៅ​ថ្ងៃទី ៣០/១១ ក្រុមប្រឹក្សា​ប្រជុំជន​នឹង​បោះឆ្នោត​អនុម័ត​ការអនុវត្ត​ផែនការ​របស់​គេ​។​

​តាម​នោះ​ប្រសិន​ទទួល​បាន​ការអនុម័ត មនុស្ស​ធំ​មាន​វ័យ​ក្រោម ៤៥​ឆ្នាំ នឹង​ទទួលបាន ២៥.០០០ Francs (​ស្វីស​) (​ប្រមាណ ១៤.០០០ USD) ហើយ​ក្មេងៗ​ម្នាក់​ទទួលបាន ១០.០០០ Francs ស្វីស (​ប្រមាណ ២១០០ USD)​។ មានន័យ​ថា ប្រសិន​បើ​ប្តី​ប្រពន្ធ អាយុ​ក្រោម ៤៥​ឆ្នាំ មានកូន​២​នាក់ នឹង​ទទួលបាន ៧០.០០០ Francs ស្វីស (​ប្រមាណ ៤​ម៉ឺន​ដុល្លារ​)​។​

​ប៉ុន្តែ​អ្វីៗ​ក៏​មាន​លក្ខខណ្ឌ​ដែរនោះ​គឺ ៖

-​ពុំ​ទទួលយក​អ្នក​ដែល​ទិញ​ផ្ទះ​លើក​ទី​២ នៅ​ប្រជុំ​ជននេះ​

​ក្រោយ​១០​ឆ្នាំ ស្រាប់តែ​ប្តូរ​ទៅរស់​កន្លែង​ផ្សេង​ត្រូវ​សង​លុយ​ទាំងនោះ​វិញ​
-​ត្រូវ​វិនិយោគ​ទិញ​ផ្ទះ​ដោយ​លុយ​ផ្ទាល់ខ្លួន ២០០.០០០ Francs ស្វីស ទើប​ទទួលបាន​លុយ​រង្វាន់​ខាងលើ​។​

​មិនដឹងថា ជាមួយ​លក្ខខណ្ឌ​តឹងរ៉ឹង​ដែរនោះ ប្រជុំ​ជន​នេះ​នឹង​ផុត​ពូជ​ដែរឬទេ តែ​មេដឹកនាំ​ក្រុង​ជឿថា ផែនការ​នេះ​នឹង​ជោគជ័យ​។​

​គួររំលឹកថា ស្វីស​ជា​ប្រទេស​មួយ ដែល​ពលរដ្ឋ​មាន​ចំណូល​ខ្ពស់​៕ សូ​យ​ន​

×