Sunday, October 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ០៣នាក់។

ករណីទី១៖ លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខបន្ទាយ ង៧០ ផ្លូវ ជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២:២០នាទីយប់។

ករណីទី២៖ លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:១៣ទាប់ភ្លឺ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖១-ឈ្មោះ ឃិត ធា ភេទប្រុស។២-ឈ្មោះ ឆូយ សុផល ភេទប្រុស។៣. ឈ្មោះ យិន តឿ ភេទប្រុស។

សម្ភារបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួន១៨៥០ដុល្លារ, ប្រាក់រៀល ចំនួន៣០០,០០០រៀល, ទូរស័ព្ទដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក TECNO ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក៖ រថយន្តម៉ាក Toyota Prius និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×