ជីវិតមនុស្សមានសំណួរ ៤គឺ ៖ យើងជាអ្នកណា? មកពីណា? ពេលស្លាប់ទៅកាន់ទីណា? តើវាច្បាប់កម្មផលពិតជាមានឬ? ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានទទួលបាប កម្មពៀរតាមចង…? មនុស្សទាំងឡាយគប្បីយករឿងទាំងនេះ មកពិចារណាក្នុងជីវិត ដើម្បីមានការទទួលខុសត្រូវខ្លាំងជាងមុនចំពោះជីវិត និងចេះស្រឡាញ់ចំពោះពេលវេលាដែលព្រះប្រទានឲ្យ…។
ស្ត្រីអ្នកបួសក្នុងរូបនេះ មានដើមកំណើតនៅសិង្ហបុរី ធ្លាប់ជានារីមានរូបសម្បត្តិល្អស្អាតម្នាក់ ប៉ុន្តែដុំឋាច់មានមុខ មានវិញ្ញាណ ចេះបរិភោគបាយ សន្ទនា ជាភស្តុតាងមួយនៃកម្មពៀរជាតិមុនតាមចងក្នុងជាតិនេះ…។
បច្ចុប្បន្ននាងរស់នៅទីបេ បួសរៀនរម្ងាប់ចិត្ត។ រូបភាពនេះថតដោយលោក Chau Sunh Huynh នៅវិទ្យាស្ថានវិប្សនាអូស្ត្រាលីចែករំលែករួមជាមួយរូបភាពគួរឲ្យ “ខ្លាច” ផ្សេងទៀតរបស់ស្ត្រីអ្នកបួសរូបនេះ នាឱកាសសម្តែងធម៌នៅសិង្ហបុរី។ លោកឲ្យដឹងថា រូបភាពទាំងនេះជាការពិតត្រូវបានថតពីផ្ទៃមុខរបស់ស្ត្រីអ្នកបួសសញ្ជាតិសិង្ហបុរី ហើយវាបានដុះចេញពីមុខនាង ទាំងនឹកស្មានពុំដល់…។
អ្នកបួសអង្គនេះ ដំបូងឡើយជានារីម្នាក់មានផ្ទៃមុខរាងរៅធម្មតា ពិសេសសម្រស់របស់នាងស្អាតផូរផង់ទៀតផង។ នៅវ័យ១៨ឆ្នាំ នាងថែមទាំងត្រូវបានទទួលស្គាល់ជា បវរកញ្ញានាសាលារៀននៅភូមិកំណើត។ ប៉ុន្តែជីវិតតែងប្រែប្រួល ពេលអាយុបាន ៤០ឆ្នាំ ស្រាប់តែផ្ទៃមុខរបស់នាងចាប់ផ្តើមដុះសាច់ធំសម្បើមគ្របជិតភ្នែកខាងស្តាំ។
នាងបានប្រើប្រាស់គ្រប់វិធីព្យាបាលតែដុំសាច់នេះនៅតែរីកធំជាលំដាប់ ទោះបីម្តងនោះគេបានវះកាត់ចោលបំណងរារាំងសន្ទុះរីកលូតលាស់របស់វាក្តី ក៏វាបានដុះមកវិញ។ ពិសេសប្រសិននាងប៉ះពាល់វាកាន់តែខ្លាំង វាកាន់តែរីកលឿន ហើយនេះបញ្ចេញអារម្មណ៍ដូចជាកូនក្មេងពេលខ្លះថែមទាំងទារបរិភោគដូចជាក្មេងម្នាក់អីចឹង។
ពិតជាភ័យព្រួយពុំល្ហែរ នាងបានឈោងចាប់ធម៌ព្រះពុទ្ធ រួចរៀនយល់ដឹងពីច្បាប់កម្ម-ផល ក្នុងជីវិតមនុស្ស។ មានជំនឿថាវាជាកម្មសាងដល់ពេលត្រូវសង នាងសម្រេចចិត្តបួស រួចក្លាយជាអ្នកផ្សព្វផ្សាយធម៌ បំណងលោះយកវិញនូវកំហុសដែលធ្លាប់សាង”។
ពេលនេះ អ្នកបួសស្រីយើងកំពុងរស់នៅសហការណ៍ព្រះពុទ្ធសាសនាធំបំផុត នាទីបេ រៀងរាល់ថ្ងៃតែងមានសង្ឃទីបេ បកស្រាយបំភ្លឺព្រះធម៌ដល់នាង។
តើអ្នកជឿទេ ចំពោះបញ្ហាកម្ម-ផល ក្នុងជីវិតលើលោកិយ៍នេះ? ដោយ៖ អាទិត្យ