Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យង​យក្ស Africa មាន​វត្តមាន​នៅ​ស្រុក​ខ្មែរ​តាំងពី​ពេលណា​?!

​ខ្យង​នេះ​មាន​ដើមកំណើត​នៅឯ East Africa ហើយ​បាន​រាតត្បាត​ទៅ​តាម​តំបន់​ផ្សេងៗ​ទៀត ក្នុង​អំឡុង​ឆ្នាំ 1960​។ ខ្យង​ប្រភេទ​នេះ គឺជា​អម្បូរ​ខ្យង​រស់នៅ​លើ​ដី​ដែល​ជា​សប្បសត្វ​ធំជាងគេ​លើ​លោក សំបក​របស់​វា​អាច​រីក​បាន​ដល់​ទៅ​ប្រវែង​20cm វា​មាន​រាង​ទ្រវែង​ស្ដួច​ចុង ហើយ​មាន​ពណ៌​បង្កង់​រវាង​ត្នោត​ចាស់​ឆ្លា​ស់នឹង​ពណ៌​ពងមាន់​ខ្ចី​។

ខ្យង​ប្រភេទ​នេះ​វា​អាច​ស៊ី​រុក្ខជាតិ​បាន​ដល់​ទៅ 500 ប្រភេទ​ខុសៗ​គ្នា នៅពេល​អាយុ​បាន 6 ខែ វា​អាច​ទម្លាក់​ពង​បាន 100 គ្រាប់ ក្នុង​មួយ​ខែ​ក្នុង​រយៈពេល 8 ទៅ 10 ឆ្នាំ និង​ក្នុង​រយៈពេល​ពី 2 ទៅ 6 ខែ​ដំបូង​បន្ទាប់​ពី​ញាស់​រួច​ពួក​វា​រស់នៅ​ក្រោម​ដី​រហូត​ទាល់តែ​សំបក​វា​រឹង​ល្មម​ដែល​អាច​ការពារ​ខ្លួន​វា​បាន​ទើប​វា​ចេញ​មក​ខាងក្រៅ​។

ពេលណា​ដែល​កន្លែង​ដែល​វា​នៅ​នោះ​ពុំ​មាន​អាហា​ជាតិ​ដែក​គ្រប់គ្រាន់​ដើម្បី​វា​បង្កើត​សំបក​ពួកវា​នឹង​ស៊ី​ថ្នាំ​ឡាន ឬ​ស៊ីម៉ង់ត៍​តាម​ជញ្ជាំង​ផ្ទះ​។​

​ពពួក​ខ្យង​នេះ​វា​ចូល​ចិត្ត​នៅ​កន្លែង​សើម​ជា​ពិសេស​ពេល​ថ្ងៃ​ក្ដៅ​វា​ចូលទៅ​នៅក្នុង​បំពង់​ទឹក ក្រហែង​ថ្ម ឬ​កន្លៀត​ណា​ដែល​ត្រជាក់​ដើម្បី​កុំ​អោយ​ខ្លួន​វា​ស្ងួត​ស្លាប់ ពួក​វា​ចេញមកក្រៅ​តែ​ពេល​យប់​ដើម្បី​រកស៊ី​ហើយ​ក៏​ជា​ការចៀសវាង​អំពី​សត្វ​បក្សី​ចាប់​ស៊ី​ផងដែរ​។​

​នៅ​ឯ​ប្រទេស​ខ្លះ​ដូចជា​អាមេរិក និង​អឺរ៉ុប ពួក​វា​ត្រូវ​បាន​គេ​ចិញ្ចឹម​ដូច​ជា​សត្វ​ចិញ្ចឹម​ផងដែរ​៕ ដោយ​: ក្ខិ​ណី​

 

×