Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសជាផ្លូវការ ទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការ ទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។

យោងតាមគោលការណ៍ណែនាំ ដែលបានប្រកាសឱ្យអនុវត្ត ដោយប្រកាសលេខ១២៤ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ ក្រុង ស្រុក ខណ្ឌ អាចរៀបចំខ្លួនឱ្យក្លាយជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដោយទី១ត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងដែនសមត្ថកិច្ច ទេសចរណ៍ និងទី២ ក្រុង ស្រុក របស់ខ្លួនអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យ ខណ្ឌ កំណត់ ត្រូវអនុវត្តធ្វើជាគំរូតាមរយៈការអនុវត្តវិធានការហាមឃាត់ការជក់បារីស្របតាមច្បាប់ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់តាមរយៈយុទ្ធនាការសាធារណៈនានា និងមិនសហការជាមួយឧស្សាហករថ្នាំជក់។

កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៃបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញយុទ្ធនាការ គ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍”ដែលមានគោលដៅប្រែក្លាយក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី តាមរយៈការចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុង។

តាមរយៈយុទ្ធនាការនេះ ការអនុវត្តវិធានការហាមជក់នៅកន្លែងដែលច្បាប់ហាមឃាត់ ត្រូវបានលើកកម្ពស់ការអនុវត្តបានល្អប្រសើរ និងគួរឱ្យកត់សម្គាល់ ជាពិសេសការបិទស្លាក ហាមជក់ ការមិនសហការ និងមិនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាដើម នៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×