Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមបណ្ឌិតសភាចារ្យ ដឹកនាំកិច្ចប្រជុំសម្រេចលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ដើម្បីឲ្យលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា បានរៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេតការណ៍ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

គ្រប់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដំណើរការដោយរលូន ក្រោមការបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×