Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចេញដីកាឃុំខ្លួនលោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារព្រៃស ពីបទ ឆបោក

ភ្នំពេញ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ហៅ គ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ រកស៊ី កំរិតវប្បធម៌គ្មាន (មិនចេះអក្សរ) ទីកន្លែងកំណើតភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អាសយដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅបុរីរិទ្ធ ផ្ទះលេខ០១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រវត្តិផ្តន្ទាទោសដោយតុលាការ គ្មាន ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោក លី សាម៉េត ហៅ គ្រូមា ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខៈ 8.4.5.0.គ.ព.ស ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់៖
១-ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
២-ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ទទួល និងឃុំខ្លួនជននេះរហូត ដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ។
៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ក្រោមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់ឲ្យចូល។ បន្ទាប់មកលោកត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×