Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចេញកំណត់ហេតុព្រមព្រៀង​បញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យា​ពាណិជ្ជកម្មមួយករណី

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀង​បញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យា​ពាណិជ្ជកម្មមួយករណី​ បន្ទាប់ពីលោក​ តាន់ គាតតិច មេធាវីតំណាងដោយអាណត្តិរបស់ភាគីវិវាទ និងលោក​ ជា ចាន់រិទ្ធ ដែលជាមេធាវីតំណាងដោយអាណត្តិរបស់ភាគីវិវាទម្ខាងទៀត បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក អ.ដ.ក.។

ផ្អែកតាមពាក្យស្នើសុំខាងលើ លោក ណុប គុជ លោក វ៉ាន់ ប៊ុនថន និងលោកស្រី ណុប ចាន់លក្ខិណា មន្ត្រីសម្រុះសម្រួលដោះ​ស្រាយ​វិវាទនៃ អ.ដ.ក. បានរៀបចំចេញ​នូវកំណត់​ហេតុ​ព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយ​អនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើឡើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។

ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌ​នៃការអនុវត្ត​នូវ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាង អ.ដ.ក. និង គណៈមេធាវីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈ MOU នេះ មេធាវី ដែលបានសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ដោយជោគជ័យជូនភាគីវិវាទ អាចដាក់​ពាក្យស្នើ​សុំ​មក អ.ដ.ក. ដើម្បីរៀបចំចេញជា​កំណត់​ហេតុ​ព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់​កំណត់​ហេតុ​នេះ មានអានុភាពអនុវត្តដូច​សាល​ក្រម​ស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×