Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៦រូប

រាជធានីភ្នំពេញ ៖ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៦រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេច៖

១. ឯកឧត្តម ផៃ ប៊ុនឈឿនទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន

២. ឯកឧត្តម ជាបូរ៉ាទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍

៣. ឯកឧត្តម ប្រាក់ សំអឿនទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ

៤. ឯកឧត្តម សរ សុវណ្ណទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់

៥. ឯកឧត្តម ជា តារាទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការអតីតយុទ្ធជន

៦. ឯកឧត្តម សូ ម៉ារ៉ាទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ប្រការ២..រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអនុវត្តបន្ថែមនូវការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
ប្រការ៣..រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូបៗ មានជំនួយការ ៤រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក ១រូប មានឋានៈស្មើ អគ្គនាយករង និង២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
ប្រការ៤..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៥..ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×