ខេត្តសៀមរាប ÷ សមត្ថកិច្ចបានរកសពជនដៃដល់ ដែលបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីចាក់ទៅលើនារីជាសង្សារចំនួន២៣ កាំបិត បណ្តាលឲ្យស្លាប់ នៅខេត្តសៀមរាប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយប្រទះឃើញជនសង្ស័យបានទុកម៉ូតូ ទូរស័ព្ទ និងស្បែកជើង នៅមាត់ទឹកមួយកន្លែងក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប។
នារីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងការចាក់សម្លាប់ ដោយបុរសម្នាក់ ដែលសង្ស័យថាជាគូស្នេហ៍ នៅតាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ។
សមត្ថកិច្ចបានឲ្យដឹងថា មិនបានប៉ុន្មានម៉ោងក្រោយពេលកើតហេតុ កម្លាំងជំនាញបានប្រទះឃើញម៉ូតូរបស់ជនសង្ស័យ ប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ (ទ្វារតាកៅ) ស្ថិតក្នុងភូមិគោកតាចាន់សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលសង្ស័យថាជនបង្កបានរត់គេចពីកន្លែងកើតហេតុ ហើយព្យាយាមធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី