តាកែវ ៖ តំណាងអយ្យអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនលោក ហេង វុទ្ធី នាយកទីចាត់ការផែនការនិងវិនិយោគសាលា ខេត្តតាកែវ និងមន្រ្តី២នាក់ទៀត ក្រោយការសាកសួរ និងរកឃើញបទល្មើស ពាក់ព័ន្ធនឹងការរំលោភអំណាច និងភាពមិនប្រក្រតីក្នុងការបំពេញការងារ ។
មន្ត្រីសាលាខេត្តតាកែវ ៣នាក់ គឺលោក ហេង វុទ្ធី និងមន្រ្តីក្រោមឱវាទរបស់លោកពីរនាក់ទៀត គឺឈ្មោះ ម៉ម វិចិត្រ និង ប៊ុន ធឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឃាត់ខ្លួនកាលពីថ្ងៃទី០៥ វិច្ឆិកា ២០២៤ ក្រោយពី ACU ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានឱ្យបណ្តាញព័ត៌មានដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។
ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី