Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពីមានធ្លាក់កន្ត្រកយោងស្លាប់កម្មករ ០៥នាក់នៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម (ប្លុក B) របស់ក្រុមហ៊ុន អូវីស៊ី, ក្រសួង ដ.ន.ស. អំពាវនាវដល់គ្រប់ការដ្ឋានទាំងអស់ ដែលប្រើកន្ត្រកយោងនិងដងស្ទូច ត្រូវធ្វើការពិនិត្យឡើងវិញ នូវប្រព័ន្ធសុវត្ថិភាពនៃឧបករណ៍ទាំងនេះជាកំហិត

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។
បន្ថែមពីនេះ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោយពីមានឧបទ្ទវហេតុធ្លាក់កន្ត្រកយោងនៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម (ប្លុក B) របស់ក្រុមហ៊ុន អូវីស៊ី ខេមបូឌាន អ៊ិនវេសមេន ស្ថិតនៅលើដីឡូត៍លេខ I ផ្លូវលេខ១៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យកម្មករចំនួន ០៥នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចុះពិនិត្យ ស្រាវជ្រាវ និងធ្វើកោសល្យវិច័យករណីខាងលើ ឃើញថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីក្រុមជាង ជួសជុលកន្ត្រកយោងដែលជាប់តាំង ពុំបានគោរពតាមវិធានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកន្ត្រកយោង។ ស្របតាម នីតិវិធីនៃច្បាប់ ក្រសួង ដ.ន.ស. បានធ្វើការផ្អាកការដ្ឋាននេះជាបណ្តោះអាសន្ន និងតម្រូវឱ្យធ្វើការត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពកន្ត្រកយោងទាំងអស់ឡើងវិញដែលមាននៅក្នុងការដ្ឋាន និងត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធសុវត្ថិភាពនៃ កន្ត្រកយោងណាដែលហួសសុពលភាពក្នុងការប្រើប្រាស់។

ចំពោះករណីនេះ ម្ចាស់សំណង់និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបានតម្រូវឱ្យទទួលខុសត្រូវដោយស្មារតី សាមគ្គីភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់។ ទន្ទឹមនេះ ដើម្បីពង្រឹងសុវត្ថិភាពការងារនៅតាមបណ្តា ការដ្ឋានសំណង់នានា ក្រសួង ដ.ន.ស. សូមអំពាវនាវដល់គ្រប់ការដ្ឋានទាំងអស់ដែលប្រើកន្ត្រកយោងនិងដងស្ទូច ត្រូវធ្វើការពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពនៃឧបករណ៍ទាំងនេះជាកំហិត។

បន្ថែមពីនេះ ដើម្បីធានាគុណភាពនិងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរ ការសាងសង់ ម្ចាស់សំណង់និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែល មានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×