Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីសុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា

ភ្នំពេញ ៖ ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងជាការចាប់ផ្តើមជាផ្លូវការ នូវការងារត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

គណៈកម្មការជាតិនេះ ចំណុះដោយអនុគណៈកម្មការចំនួនប្រាំមួយ រួមមាន ១. ខ្លឹមសារ និងឯកសារ ២. ពិធីការ និងបដិសណ្ឋារកិច្ច ៣. សារព័ត៌មាន និងផ្សព្វផ្សាយ ៤. សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ៥. ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និង ៦. ហិរញ្ញវត្ថុ ក៏ដូចជា លេខាធិការដ្ឋានមួយ ដែលមានសមាសភាពពីថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាច្រើន។

កិច្ចប្រជុំនេះបានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ដំណើរការរៀបចំ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រងកូហ្វូនីលើកទី២០ និងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគមន៍ប្រើប្រាស់ភាសាបារាំងទាំងមូល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×