Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨

ភ្នំពេញ ៖ នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បាន ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីផ្នែក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបជូនថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨ នឹងត្រូវដាក់ឱ្យ អនុវត្តជាផ្លូវការនាពេលខាងមុខ បន្ទាប់ពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០១៩-២០២៣ អាណត្តិកន្លងមកទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមអនុវត្តយ៉ាងផុលផុស ពីគ្រប់ក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នក ពាក់ព័ន្ធទាំងអស់ ដោយបានធ្វើការដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លង មកក៏ដូចជាបច្ចុប្បន្ន ហើយចំពោះក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលជាអ្នកចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពទាំងអស់គឺមាននូវសូចនាករសំខាន់ៗមួយចំនួនដែលមានដូចជា ការជ្រើសរើសជនមាន ពិការភាពឱ្យចូលបម្រើការងារ ផ្តល់ឱកាសឱ្យជនមានពិការភាពចូលរួមក្នុងការកសាង អនុវត្ត និងវាយតម្លៃកម្មវិធីវិនិយោគ ផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលជាសមាជិក និង បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ការទទួល និងដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ការផ្តល់សេវាសាធារណ:នៅតាមច្រកចេញចូលតែមួយ ការរៀបចំឱ្យ មានផាសុកវត្ថុនៅតាមអគារ និងទីធ្លាសាធារណៈជាដើម។ល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×