Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី បានអំពាវនាវដល់ប្រទេស ស្ថាប័ន និងបុគ្គលទាំងអស់រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង

ភ្នំពេញ ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២​ (ICAPP 12)​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នៅវិមាន​ ៧​ មករា​ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃសៅរ៍ទី២៣ វិច្ឆិកា ២០២៤។ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ ភ្ញៀវជាតិ​ អន្តរជាតិ​ គណ:ប្រតិភូ​ និងក្រុមការងារ​ទាំងអស់ ដែលបានអញ្ជើញមកកម្ពុជា​ និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្រោមម្លប់សន្តិភាព​ និងសុវត្ថិភាពរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និង មោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និង លទ្ធផលជាផ្លែផ្កា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបានធ្វើការកត់សម្គាល់ដោយការពេញចិត្តជាខ្លាំង ចំពោះការអនុម័តលើសេចក្តីប្រកាសសន្តិភាពរាជធានីភ្នំពេញ និង សេចក្តីថ្លែងការណ៍របស់ ACC ដែលបានបង្ហាញពីបំណងប្រាថ្នា, ការប្តេជ្ញាចិត្ត និង កិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងចំណោមគណបក្សនយោបាយជាសមាជិកនៃ ICAPP ដើម្បីឆ្ពោះទៅស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលទាំងនេះជាប្រធានបទនៃមហាសន្និបាតលើកទី១២នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើការជំរុញសន្តិភាព, ការលើកកម្ពស់ការផ្សះផ្សា, សហវិជ្ជមាន, អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នា សម្រាប់មនុស្សជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលសលោក និងការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ(UN) បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត, ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និងជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បទពិសោធន៍របស់កម្ពុជា បានបង្ហាញឱ្យឃើញពីជម្លោះដែលអាចបញ្ចប់បាន យុត្តិធម៍អន្តរកាលដែលអាចសម្រេចបាន ហើយតំបន់សង្គ្រាម​បានប្រែក្លាយ​ជាកន្លែងសន្តិភាព មានការអភិវឌ្ឍ និងមានកិច្ចសហការគ្នា ដែលទាំងអស់នេះអាចសម្រេចបានដោយសារតែមានការខិតខំ និងការប្តេជ្ញាចិត្តឆ្ពោះទៅរកការផ្សះផ្សា និងឈ្នះឈ្នះទាំងសងខាង ព្រមបានដោះស្រាយដោយសន្តិវិធី។

សម្តេចមហាបវរធិបតី បានបន្ថែមថា នៅពេលដែលយើងបានក្រឡេកទៅមើលពីប្រវត្តិសាស្ត្រកម្ពុជា យើងនឹងឃើញថាសន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជា​កិច្ចការរួមគ្នា។ ដូចនេះសម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់ប្រទេស, ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និងមោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការចេញចិត្តចំពោះកិច្ចប្រជុំលើកទី២ និងសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ ដែលបានបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិក ICAPP ដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ដើម្បីជំរុញសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សហវិជ្ជមាន អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បទពិសោធន៍របស់កម្ពុជាក្នុងសង្គ្រាម បានបង្រៀនឱ្យដឹងថា ជម្លោះមិនអាចបញ្ចប់បានឡើយ បើគ្មាន ការប្ដេជ្ញារួមគ្នា គ្មានការផ្សះផ្សារ។ សម្ដេចបវរធិបតី ក៏បានអំពាវនាវឱ្យមេដឹកនាំទាំងអស់រក្សាសន្តិភាព និងជឿជាក់ថា ICAPP ជាក្ដីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត។ សម្ដេចក៏សរសើរ ប្រធាន ICAPP ចំពោះការធានានិរន្តភាព ភាពរីកចម្រើន ភាពរស់រវើករបស់ ICAPP។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រាប់អ្នកចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ICAPP ថា កម្ពុជា ដែលរងគ្រោះព្រោះសង្គ្រាម បានប្រែក្លាយខ្លួនទៅជាប្រទេសដែលចូលរួមថែរក្សាសន្តិភាពតាមបណ្ដាប្រទេសក្នុងពិភពលោក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ចំពោះបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយមកពីបណ្តាប្រទេសនានាថា នៅក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឡើងថា ការបង្រួបបង្រួមជាតិ និងសន្ដិភាពពេញលេញនៅចុងខែធ្នូ ឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ប្រកបដោយប្រសិទ្ធភាព ការកែទម្រង់ស៊ីជម្រៅ និងពេញលេញលើក្របខ័ណ្ឌច្បាប់, ស្ថាប័ន និងគោលនយោបាយ និងការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងសហគមន៍តំបន់ និងពិភពលោកឡើងវិញ ដែលបានអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×