Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន ចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន ចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែ ឆ្នាំ២០២៤ លិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ក្នុងកម្មវត្ថុ ៖ បញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ។

បើតាមឯកឧត្តមនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបលោកចាងហ្វាង ជ្រាបថា បន្ទាប់ ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដំណើរការកិច្ចប្រជុំពិភាក្សា និងពិនិត្យ ឃើញថា ការផ្សាយរបស់ លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com គ្មានមូលដ្ឋាន ច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពី អ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ក្រសួងសូមព្រមាន ឱ្យអង្គភាពរបស់លោកចាងហ្វាង អនុវត្តដូចខាងក្រោម៖

១- គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅ ក្រសួងព័ត៌មាន និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

២- ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្តកំពង់ចាម។

៣- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ។

ទទួលបានលិខិតព្រមាននេះ លោកចាងហ្វាងត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តការព្រមាននេះ រយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×