Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ បានចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤

សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែក​ចេញ​ជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូល​រួម​សរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយ​នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃ​ព្រឹត្តិការណ៍​នេះ គឺខុសគ្នារហូតដល់ទៅ២៨ដង។

របាយការណ៍ បានឱ្យដឹងផងដែរថា ចំនួនអ្នកចូលរួមរត់នៅឆ្នាំនេះ មានអត្តពលិក​អន្តរជាតិសរុបជាង ៤ពាន់នាក់ មកពី៨៧ប្រទេស។ ក្នុងនោះប្រទេសដែល​មាន​អត្ត​ពលិក​ចុះឈ្មោះចូលរួមរត់ប្រណាំងច្រើនជាងគេរួមមាន៖ អង់គ្លេស អូស្ត្រាលី បា​រាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី សឹង្ហបុរី ហុងកុង និងថៃ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នេះ ក៏មានការចូលរួមពីអត្តពលិកមានពិការភាពផងដែរ។ វិញ្ញាសាសម្រាប់អត្តពលិកមានពិការភាព រួមមាន៖ វិញ្ញាសាប្រណាំងរទេះជនមានពិការភាពចម្ងាយ ២១គីឡូម៉ែត្រ មានចំនួន២៣នាក់,វិ​ញ្ញា​​សារ​ត់​ប្រណាំងជនពិការជើងចម្ងាយ១០គីឡូម៉ែត្រ ចំនួន២៣នាក់, វិញ្ញាសារត់ប្រណាំងជនពិការដៃចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៣នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×