Tuesday, June 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិន ដា​លី​ស ចេញ​ទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​

spot_img

​ភ្នំពេញ​-​តារា​សម្តែង​អ្នកនាង ភិន ដា​លី​ស​ ​មិន​ត្រឹមតែ​ធ្វើឲ្យ​ខ្សែរ​ភាពយន្ត​ដែល​ខ្លួន​សម្តែង​ទទួលបាន​ការគាំទ្រ​ច្រើន​ដែល​ធ្វើឲ្យ​អាជីព​សម្តែង​របស់​នាង​បាន​ជោគជ័យ​មួយកម្រិត​បន្ទាប់ពី​នាង​បាន​តំណែង​តួ​រឯក សម្រាប់​ខ្សែរ​ភាពយន្ត​ភាគ​។ ចំណែក​ថ្មីៗ​នេះ នាង​ក៏​បាន​ជោគជ័យ​មួយ​ផ្នែក​ទៀត​ ស្របពេល​ដែល​នាង​មាន​ឱកាស​បាន​ចេញ​ទៅ​បញ្ចប់​ការសិក្សា​ផ្នែក Design ផ្ទៃ​រឿង និង​ការតុបតែង​មុខ​រយៈពេល​កន្លះ​ខែ​នៅឯ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ តារា​សម្ដែង​មេម៉ាយ​ចាយ​សម្រស់ ភិន សុ​ដា​លី​ស បាន​ចេញដំណើរ ទៅ​សហរដ្ឋអាមេរិក​
​ដោយ​មាន​ទាំង​លោកឪពុក លោក អ៊ិន សុ​ភិន ជូន​ដំណើរ​ផង ប៉ុន្តែ​ការចេញដំណើរ​លើក​នេះ ពុំមែន​ជា​ការកម្សាន្ត​លំហែកាយ​
​ឬ​សម្ដែង​ដើម្បី​រក​លុយ​ទេ គឺ​នាង​ទៅ​រៀន​ជំនាញ​ផលិត​ភាពយន្ត​ក្នុងន័យ​មក​ពង្រឹង​ផលិតកម្ម​មហាហង្ស​ដែល​ជា​មុខរបរ​មួយ​ប្រចាំ​គ្រួសារ​របស់​នាង បន្ថែមទៀត​។​

​ដា​លី​ស និយាយថា នាង​ទៅ​អាមេរិក លើក​នេះ គឺ​ទៅ​បំប៉ន​ជំនាញ​ឌី​ហ្សា​ញ​របស់​នាង ដែល​រៀន​ជិត​ចប់ ជាមួយនឹង​ក្រុម​ឌី​ហ្សា​ញ​
​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​ភាគី​ខាង​សហរដ្ឋអាមេរិក ផ្ដល់​សិទ្ធិ​ឲ្យ​នាង​ទៅ​សិក្សា​កន្លះ​ខែ​។ នាង​បន្ត​ថា ការចេញ​ទៅ​អាមេរិក​នៅ​ពេល​នេះ​គឺពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ភាគច្រើន ដោយសារ​តែ​ការរៀបចំ​វគ្គ​ខ្លី នៅលើ​ទឹកដី​អាមេរិក គេ​គ្រោង​បណ្ដុះ​បណ្ដាលឲ្យ​មាន​ការ​យល់ដឹង​កាន់តែ​ច្បាស់​ពី​ការ​តែង​មុខ និង​ការ​ឌី​ហ្សា​ញ​ផ្ទៃរឿង តើ​ថា ត្រូវធ្វើ​បែប​ណា​ឲ្យ​ត្រូវទៅ​ហ្នឹង​សាច់រឿង និង​ឲ្យមាន​ភាពទាក់ទាញ​​នៅ​ពេល​ចេញ​ជា​ខ្សែភាពយន្ត​។​

​លោក​អ៊ិន សុ​ភិន បាន​ថ្លែងថា​នេះ​ជា​មាន​មោទនភាព មួយ​ដែល​កូនស្រី បាន​ក្លាយជា​អ្នក​ឌី​ហ្សា​ញ និង​ជា​អ្នក​គូរ​ប្លង់​សម្រាប់​ ភាពយន្ត​ដ៏​ជំនាញ​ម្នាក់ នាពេល​អនាគត ដើម្បី​ជួយ​ផលិតកម្ម​មហាហង្ស ឲ្យ​កាន់តែ​រឹងមាំ នឹង​ទទួលបាន​ការគាំទ្រ​បន្ថែមទៀត​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×