Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ហើយបង្កលក្ខណៈសមរម្យ និងអំណោយផលដល់ស្ត្រីនៅក្នុងការងារសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ហើយបង្កលក្ខណៈសមរម្យ និងអំណោយផលដល់ស្ត្រីនៅក្នុងការងារសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះសិទ្ធិ សំលេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត។

ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO បានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ អំពីការគាំទ្ររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រី តាមរយៈការកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រនារីរតនៈទី៦ ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី ក្នុងជំរុញការបញ្ជាបយេនឌ័រ តាមរយៈអភិក្រមបរិវិត្តកម្មយេន ឌ័រ និងយុទ្ធសាស្ត្រអាទិភាព ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សុខុមាល ភាព កិច្ចការពារផ្លូវច្បាប់ ការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងការលើកកម្ពស់សីលធម៌សង្គម។ លោកជំទាវ កិត្តិបណ្ឌិត បានសង្កត់ធ្ងន់ អំពីគុណតម្លៃ និងតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ និងអ្នកដែលមាន ប្រជាប្រិយភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមលើកកម្ពស់ការយល់ឃើញ ទស្សនៈយល់ដឹង និងសម្រួចគំនិតប្រជាពលរដ្ឋ ព្រមទាំងជំរុញការអនុវត្តសកម្មភាពវិជ្ជមាន ការអនុវត្តសិទ្ធិស្ត្រី និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងគ្រប់វិស័យ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកត់សម្គាល់ពីវឌ្ឍនភាពសមភាពយេនឌ័រ ទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យការងារនៅកម្ពុជា។ ជាក់ស្តែង គឺការផ្លាស់ប្តូរផ្នត់គំនិតបុរាណពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ» ក្នុងសង្គមកម្ពុជាដូចពេលបច្ចុប្បន្ន ដែលនេះជាសក្ខីកម្មនៃការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រី ចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់រប្រព័ន្ធ A ផ្សព្វផ្សាយ ក្នុងការលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រីនិងក្មេងស្រី តាមរយៈការជំរុញការបង្កើនការផ្សព្វផ្សាយ ព័ត៌មាន និងមាតិកាពាក់ព័ន្ធនឹងស្ត្រីនិងក្មេងស្រីឱ្យបានកាន់តែច្រើន។ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ ទាំងទំនើប បាននិងកំពុងជះឥទ្ធិពលខ្លាំងទៅលើទស្សនៈនិងការយល់ឃើញរបស់សាធារណជន ចំពោះតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ចូលរួមឱ្យសកម្មបន្ថែមទៀត ក្នុង ការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងគ្រប់ជ្រុងជ្រោយពីស្ត្រីនិងក្មេងស្រី និងឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាពុទ្ធិ និងមូលដ្ឋាន គាំទ្រនិងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើ គ្រប់ទិដ្ឋភាព និងចូលរួមចំណែកក្នុងការកសាងបណ្តាញស្ត្រីនិងក្មេងស្រីកាន់តែរឹងមាំ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការ ពិភាក្សា និងជួយគ្នាទៅវិញទៅមក ក៏ដូចជាការពារពួកគាត់ឱ្យជៀសផុតពីភាពងាយរងគ្រោះដោយសារអំពើហិង្សា ការឆបោក និងការបៀតបៀតគ្រប់រូបភាព។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា វេទិកានេះប្រព្រឹត្ត ទៅស្របពេលដែលពិភពលោកកំពុងប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមមូលបទជាសកល រួមគ្នា ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី» ដែលគូសរំលេចពីភាពចាំបាច់នូវភាពជាដៃគូពីពហុភាគីពាក់ព័ន្ធ ជាពិសេសសារព័ត៌មាន ក្នុង ការចូលរួមលុបបំបាត់ការរំលោភបំពានលើសិទ្ធិមនុស្ស។ លោកក៏បានលើកឡើងអំពីការវិវត្តនៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុង ការចូលរួមចំណែកកែលម្អផ្នត់គំនិតសង្គម និងការយល់ឃើញទៅលើផ្នត់គំនិតយេនឌ័រ ដោយរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយអាច និង គួរតែចូលរួមលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ភាពជាគំរូវិជ្ជមាន និងការផ្តល់ឱកាសឱ្យស្ត្រីនិងជនរងគ្រោះ អាចបញ្ចេញមតិជាសាធាណៈបាន។ លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិ រដ្ឋ នៃស្ថានទូតស៊ុយអែត ក៏បានលើកឡើងអំពីឥទ្ធិពលនៃសារព័ត៌មានក្នុងការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ក៏ដូចជាសង្គមផង ដែរ ដូច្នេះតាមរយៈការបង្កើនការយល់ដឹង និងការតស៊ូមតិនានា ប្រព័ន្ធផ្សព្វផ្សាយអាចចូលរួមចំណែកក្នុងការបង្កើតសង្គម ពោពេញដោយបរិយាបន្ន និងសុវត្ថិភាព។

អង្គវេទិកាបានចូលរួមចែករំលែក និងពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ពីវាគ្មិនមកពីក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការ ActionAid Cambodia និងក្រុមស្រាវជ្រាវលើគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពរំញោច យេនឌ័រ ពាក់ព័ន្ធនឹងប្រធានបទ ស្តីពីគុណតម្លៃ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់ អំពើហិង្សាលើស្ត្រី។

កិច្ចការអាទិភាពគន្លឹះៗ ដែលបានលើកឡើងក្នុងវេទិកា មានដូចខាងក្រោម៖ ទី១. អ្នកសារព័ត៌មានអាជីព និងអ្នកអនុវត្តសកម្មភាពវិជ្ជាជីវៈនៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ទាំង ក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ត្រូវរួមគ្នាអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងក្រម សីលធម៌វិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសមភាពយេនឌ័រ។

ទី២. ពិនិត្យមើលលទ្ធភាពក្នុងការពង្រឹងនិងពង្រីកវិសាលភាពលើការអន្តវត្តិក្រុមប្រតិបត្តិប្រព័ន្ធជូរព្វផ្សាយ និងការរាយការណ៍ព័ត៌មានស្តីពីអំពើហិង្សាលើស្ត្រី។

ទី៣. បន្តផ្តោតលើការបង្កើនការយល់ដឹង និងការឆ្លើយតបទៅនឹងសមភាពយេនឌ័រក្នុងប្រព័ន្ធសារព័ត៌មានបណ្តាញ ផ្សព្វផ្សាយ រួមទាំងការបង្កើនមាតិកាយេនឌ័រជាវិជ្ជមាន ការផ្សព្វផ្សាយភាពជាគំរូនៃការចូលរួមរបស់ស្ត្រីនៅគ្រប់ វិស័យ និងការចូលរួមរបស់បុរសនិងក្មេងប្រុសក្នុងការលើកកម្ពស់សមភាពយេនឌ័រជាដើម។

ទី៤. រៀបចំនិងអនុវត្តនូវគំនិតផ្តួចផ្តើមនានា ក្នុងការចងក្រងនិងពង្រឹងបណ្តាញស្ត្រី ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការ លើកកម្ពស់មេត្រីភាព និងការចូលរួមរបស់ស្ត្រី ក្នុងវិស័យសារព័ត៌មាន។

ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ នឹងទទួលយកធាតុចូលនិងអនុសាសន៍ចេញពីវេទិកានេះ ដើម្បីជា ធាតុចូលក្នុងការតាក់តែងគោលនយោបាយ និងដាក់ចេញដំណោះស្រាយសមស្រប។ ក្រសួងទាំងពីរបានប្តេជ្ញាចិត្ត ក្នុងការបន្ត កិច្ចសហការរួមគ្នា លើការពង្រឹងបណ្តាញទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នករៀបចំមាតិកា និងដៃគូ ពាក់ ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជាបន្តបន្ទាប់បន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×